Connect with us

បាល់ទាត់អន្តរជាតិ

ប្លែក​ទៀត​ហើយ!!! Barcelona នឹង​ប្រកួត EL Clasico ជាមួយ Real Madrid ដោយ​ប្រើប្រាស់​ឈុត​អាវ​មួយ​នេះ

Published

on

ក្លឹប​យក្ស​កាតាឡាន់ Barcelona បាន​ប្រកាស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្រកួត El Clasico ទល់​នឹង Real Madrid ចុង​ខែ​នេះ ពួក​គេ​នឹង​ប្រើប្រាស់​ឈុត​សម្លៀក​បំពាក់​ថ្មី។ ឈុត​ថ្មី​នោះ​មិន​មាន​អ្វី​ប្លែក​ប៉ុន្មាន​ឡើយ ប៉ុន្តែ​បាន​ប្ដូរ​រូប​ភាព​នៅ​ចំ​ផ្ទៃ​កណ្ដាល​នៃ​អាវ។

ដោយ​ឡែក​សម្រាប់​រូប​ដែល​ពួក​គេ​នឹង​ដាក់​នៅ​ចំ​ផ្ទៃ​កណ្ដាល​អាវ​ពី​មុខ​នោះ គឺ​ជា​រូប​បេះដូង​ធ្វើ​ពី​បន្លា ដែល​វា​ជា​រូប​​សញ្ញា​តំណាង​ឲ្យ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​ស្រី Karol G។ ក្លឹប Barcelona បាន​សម្រេច​ចិត្ត​ធ្វើ​បែប​នោះ ដោយ​យោង​តាម​កិច្ច​ព្រមព្រៀង​របស់​ពួក​គេ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​ក្លឹប​គឺ Spotify។

គួរ​ដឹង​ផង​ដែរ​ថា Barcelona នឹង​ប្រកួត​ជាមួយ​ក្លឹប​ជា​គូ​ប្រជែង​ធំ Real Madrid ដែល​ជា​ការ​ប្រកួត​ជុំ​ទី 32 នៃ​ក្របខណ្ឌ La Liga ហើយ​ធ្វើ​ឡើង​នៅ​ថ្ងៃទី 21 ខែមេសា ក្នុង​ទឹកដី​នៃ​កីឡដ្ឋាន Santiago Bernabeu ក្នុង​ទីក្រុង Madrid។ បច្ចុប្បន្ន Barcelona កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង​លីគ​អេស្ប៉ាញ​ដោយ​មាន 67 ពិន្ទុ នៅ​ពី​ក្រោយ Real Madrid ចំនួន 8 ពិន្ទុ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២