Connect with us

បាល់ទាត់អន្តរជាតិ

Pau Cubarsi ត្រៀម​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Barcelona ស្រប​ពេល​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​រូប​គេ

Published

on

កីឡាករ Pau Cubarsi ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បំណង​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​វែង​ជាមួយ Barcelona ស្រប​ពេល​ដែល​គេ​កំពុង​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​ក្លឹប​បិសាចក្រហម Manchester United និង Paris Saint-Germain។ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទើប​នឹង​មាន​វ័យ 17 ឆ្នាំ កាល​ពី​ខែ​មករា​នេះ​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​គ្រូ​បង្វឹក​ប្រើប្រាស់​ជា​ខ្សែ​ការពារ​កណ្តាលដ៏​សំខាន់​នៅ​ក្នុង​ក្រុម។ មិន​តែ​ប៉ុណ្ណោះ Pau Cubarsi ជា​ខ្សែការពារ​ក្មេង​បំផុត​ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ថែម​ទៀត​ផង។

របាយការណ៍​មួយ​ដែល​ត្រូវ​បាន​លេច​ឡើង​កាល​ពី​ខែ​មុន​បាន​អះអាង​ថា ទម្រង់​លេង​របស់ Pau Cubarsi បាន​ទាក់ទាញ​ភ្នែក​របស់​ក្លឹប​តោខៀវ Chelsea ជា​ខ្លាំង ហើយ​ពួក​គេ​កំពុង​គិត​អំពីការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ដែល​កំពុង​ឡើង​ជើង​រូបនេះ ស្រប​ពេល​ដែល Barcelona ក៏​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា បើ​ទោះ​បី​ជា Barcelona ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ពួកគេ​កំពុង​ព្យាយាម​កែលម្អ​ជំហរ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក៏​ដោយ ពួក​គេ​នឹង​រៀបចំ​ផែនការ​សម្រាប់​អនាគត ដែល​ប្រសើរ​ជាង​ការ​លក់​កីឡាករ​វ័យ​ក្មេង​ដែល​មានទេពកោសល្យ​របស់​ខ្លួន។ យោងតាម Mundo Deportivo បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​នឹង​ឈាន​ដល់​ការ​សម្រេច​ជា​ផ្លូវការណ៍​នា​ពេល​ឆាប់ៗ​ខាង​មុខ ហើយ Cubarsi នឹង​ការបន្ត​នៅ Camp Nou រយៈពេល​វែង​បន្ត​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២