បាល់ទាត់អន្តរជាតិ
De Bruyne រិះគន់ការប្រកួត UEFA Nations League ថា ដូចជាការប្រកួតមិត្តភាពពិសេសមួយតែប៉ុណ្ណោះ

Kevin De Bruyne បានរិះគន់ការប្រកួតពាន UEFA Nations League ដោយលើកឡើងថា វាជាការប្រកួតដែលគ្រាន់បើជាងការប្រកួតមិត្តភាពបន្តិចតែប៉ុណ្ណោះ។
បុរសរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Kevin De Bruyne នឹងចូលរួមយុទ្ធនាការ Nations League ឆ្នាំ 2022/23 នៅថ្ងៃទី 4 ខែក្រោយនេះ ដែលប្រកួតដំបូងត្រូវប៉ះនឹងក្រុមជម្រើសជាតិហូឡង់ ហើយបន្តបន្ទាប់នឹងមានការប្រកួតរហូតដល់ថ្ងៃទី 15 ខែមិថុនា។
ខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester City រូបនេះ មិនមានអារម្មណ៍ចង់បង្អាក់ការប្រកួត Nations League ដែលនឹងមកដល់ខាងមុខនោះទេ ប៉ុន្តែគាត់ប្រាប់សន្និសីទកាសែតថា គាត់ចង់សម្រាកបន្ទាប់ពីបំពេញភារកិច្ចជាមួយក្លឹបពេញមួយរដូវកាលដ៏តានតឹង។
Kevin De Bruyne បាននិយាយថា “Nations League គឺមិនសំខាន់ទេ នៅក្នុងភ្នែករបស់ខ្ញុំ។ វាដូចជាការប្រកួតមិត្តភាពពិសេសមួយ បន្ទាប់ពីចប់ភារកិច្ចពេញមួយរដូវកាលជាមួយក្លឹប។…”
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona