Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi និយាយ​ថា គ្មាន​នរណា​ម្នាក់​សម​នឹង​ទទួល​បាន Ballon d’Or ឆ្នាំ​នេះ ក្រៅ​ពី Benzema ឡើយ!!!

Published

on

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ Lionel Messi បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ដល់ TyC Sports ដែល​បាន​សម្ភាសន៍​នៅ​កន្លែង​ហ្វឹក​ហាត់​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដោយ​ការ​សម្ភាសន៍​មាន​ជាប់​ទាក់ទង​នឹង គំនិត​ផ្ទាល់​ខ្លួន​របស់ Messi ក៏​ដូច​ជា​ស្ថានភាព​របស់​គាត់​ជា​មួយ​នឹង​ក្លឹប​យក្ស Paris Saint-Germain។

តារា​ឆ្នើម Lionel Messi បាន​បង្ហាញ​គំនិត​ផ្ទាល់​ខ្លួន​ថា មិន​មាន​នរណា​ម្នាក់​សម​នឹង​ទទួល​បាន​ពាន Ballon d’Or សម្រាប់​ឆ្នាំ​នេះ ជាង​ខ្សែប្រយុទ្ធ Karim Benzema ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា Karim Benzema ទើប​តែ​នឹង​លើកពាន UEFA Champions League កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​បំបាក់​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត។ លើស​ពី​នេះ​ទៅ​ទៀត Karim Benzema បាន​ជួយ Real Madrid ក្នុងវគ្គ 16 ក្រុម​ចុងក្រោយ ជា​មួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី Hat-trick ពេល​ប៉ះ​ជា​មួយ PSG នៅ​ក្នុង​ទឹកដី Santiago Bernabeu។

ធ្លាប់​ជា​គូ​ប្រជែង​នៅ​លើ​ទីលាន ប៉ុន្តែ Messi បាន​សរសើរ Benzema ជា​មួយ​នឹង​ការ​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​ជា​ច្រើន​កាលៈទេសៈ​សម្រាប់​ក្រុម។

Lionel Messi បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា គ្មាន​ការ​សង្ស័យ​ទេ វា​ច្បាស់ណាស់​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​របស់ Benzema ហើយ​គាត់​បាន​ឈ្នះពាន​រង្វាន់ UEFA Champions League បូក​ផ្សំ​តាំង​ពី​ការ​ជួយ​ក្រុម​នៅ​វគ្គ 16 ក្រុមចុងក្រោយ​រហូត​មក។ ខ្ញុំ​គិត​ថា គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ នៅ​ឆ្នាំ​នេះ​ដែល Benzema នឹង​ទទួល​បាន​ពាន Ballon d’Or”។

ប្រភព: Besoccer

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២