Connect with us

បាល់ទាត់អន្តរជាតិ

Al Hilal ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប Rafael Leao

Published

on

រដូវកាល​របស់ Saudi Pro League សម្រាប់​ឆ្នាំ 2023-2024 ជិត​បិទ​បញ្ចប់​ហើយ ដោយ​នៅ​សល់​​តែ​ការ​ប្រកួត​លីគ​ចំនួន 2 ទៀត​ប៉ុណ្ណោះ។ ទោះ​បី​ជា​ការ​ប្រកួត​នៅ​សល់​ក៏​ដោយ ក្លឹប​ដែល​ជា​ម្ចាស់​ជើង​ឯក​លីគ​ត្រូវ​បាន​រក​ឃើញ​ហើយ គឺ​ក្លឹប Al Hilal។ ក្លឹប​យក្ស​មួយ​នេះ បាន​ឈ្នះ​វា​ជា​លើក​ទី 19 ផង​ដែរ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ទោះ​បី​ជា​មាន​ភាព​លេច​ធ្លោរ​ជាង​គេ​ក្នុង​ចំណោម​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ក៏​ដោយ ក្លឹប Al Hilal នៅ​តែ​ព្យាយាម​រៀបចំ​ផែន​ការ​ផ្ទេរ​កីឡាករ​ឆ្នើមៗជា​ច្រើន​ពី​តំបន់​អឺរ៉ុប។ ទន្ទឹម​នឹង​នេះ​ដែរ បច្ចុប្បន្ន កីឡាករ​ដែល​មាន​ទេពកោសល្យ​ជា​ច្រើន បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​កាន់​ទឹកដី​មជ្ឈិមបូព៌ា ហើយ​វា​កើត​ឡើង​ជា​ពិសេស​ពេល​ដែល Cristiano Ronaldo ផ្ទេរ​ទៅ​ទីនោះ កាល​ពី​ឆ្នាំ 2022។

ដោយ​ឡែក​ថ្មីៗ​នេះ​មាន​សេចក្តី​រាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​បាល់ទាត់​អារ៉ាប៊ីសាអូឌីត Al Hilal កំពុង​សម្លឹង​មើល​ដល់​ការ​ចុះ​ហត្ថលេខា​លើ Rafael Leao ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​សន្និដ្ឋាន​ថា មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់​ចេញ 175 លានអឺរ៉ូ តែ​នេះ​មិន​មែន​ជា​តម្លៃ​ធំ​ឡើយ បើ​ផ្អែក​តាម​ទ្រព្យ​សម្បត្តិ​ដែល Al Hilal មាន។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២