Connect with us

បាល់ទាត់អន្តរជាតិ

Sergi Roberto ចាកចេញ​ពី Barcelona ប៉ុន្តែ​នឹង​ចូលរួម​ជាមួយ​ក្លឹប​មួយ​នៅ​អេស្ប៉ាញ

Published

on

អនាគត​របស់​ខ្សែ​ការពារ Barcelona គឺ​កីឡាករ Sergi Roberto ដែល​ជា​កីឡាករ​ចាស់​វស្សា​របស់​ក្លឹប នឹង​ចាកចេញ​ពី Camp Nou នា​ពេល​ឆាប់ៗ​ខាង​មុខ។ ខ្សែ​ការពារ​វ័យ 32 ឆ្នាំ​រូប​នេះ នឹង​ចាកចេញ​ពី​ក្លឹប​កាតាឡាន់ ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ​គាត់​ប្រហែល​ជា​មិន​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ឡើយ។

យោងតាម​របាយការណ៍​ពី​លោក Matteo Moretto បាន​ឲ្យ​ដឹង​ថា មាន​ក្លឹប​អេស្ប៉ាញ​មួយ​ចំនួន កំពុង​តម្រង់​ជួរ​សម្រាប់​ការ​ចរចា​ចង់​ចុះ​ហត្ថលេខា​លើ Sergi Roberto។ ក្លឹប​ដែល​ចង់​បាន​កីឡាករ​ឆ្នើម​រូប​នេះ​មាន​ដូច​ជា Girona, Valencia និង Sevilla។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ផ្សេង​មួយ​ទៀត បាន​លើក​ឡើង​ថា ក្លឹប​នៅ​ព័រទុយហ្គាល់ FC Porto ក៏​ពេញ​ចិត្ត​នឹង Sergi Roberto ដែរ។

គួរ​ដឹង​ផង​ដែរ​ថា Sergi Roberto គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Barcelona ហើយ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ 2013។ ខ្សែការពារ​វ័យ 32 ឆ្នាំ​រូបនេះ​បាន​លេង​សរុប 373 ប្រកួត​ឲ្យ Barcelona ហើយ​គាត់​មិន​ដែល​ចាកចេញ​ទៅ​ក្លឹប​ណា​ផ្សេង​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២