Connect with us

បាល់ទាត់អន្តរជាតិ

Tchouameni នឹង​ខកខាន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UCL ទល់​នឹង Borussia Dortmund

Published

on

ខ្សែបម្រើ Aurelien Tchouameni របស់​ក្លឹប​អធិរាជស Real Madrid នឹង​មិន​អាច​ចូល​រួម​ក្នុង​​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Borussia Dortmund បាន​ទេ ដោយ​សារតែ​របួស (នេះ​បើ​យោងតាម​ការអះអាង​របស់​លោក Jose Felix Diaz ដែល​ជា​អ្នកយក​ព័ត៌មាន​របស់ MARCA)។

របួស​របស់ Tchouameni មិន​មែន​ជា​របួស​ដែល​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ទេ តែ​បាន​កើត​ឡើង​តាំង​ពី​ការ​ប្រកួត​​ទល់​នឹង Bayern Munich មក​ម្ល៉េះ។ ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ មិន​បាន​លេង​តាំង​ពី​ដើម​ខែ​ឧសភា​មក ហើយ​បើ​ទោះ​បី​ជា​គាត់​ព្យាយាម​ព្យាបាល​យ៉ាងណា ក៏​មិន​អាច​ជា​ទាន់​ពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​ដែល​ធ្វើ​ឡើង​នៅ​ដើម​ខែ​ក្រោយ​ដែរ។

យ៉ាង​ណា​មិញ Tchouameni ប្រហែល​ជា​ត្រូវ​បំភ្លេច​ក្ដី​ស្រមៃ​នៃ​ការ​ចូលលេង​វគ្គ​ផ្ដាច់ព្រ័ត UEFA Champions League ហើយ តែ​គោលដៅ​ចម្បង​របស់​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ គឺអាច​ជា​ពី​របួស​ឲ្យ​បាន​សមស្រប​សម្រាប់​ការ​ប្រកួត Euro 2024។ Tchouameni ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង 25 នាក់ ដែល​ជា​កីឡាករ​ទទួល​បាន​ការ​កោះហៅ​ពី​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២