Connect with us

បាល់ទាត់អន្តរជាតិ

Neymar អះអាង​ថា គ្មាន​នរ​ណា​ម្នាក់​សម​នឹង​ឈ្នះ Ballon d’Or ជាង​កីឡាករ​រូប​នេះ​ទេ

Published

on

ថ្មីៗ​នេះ​តារា​ឆ្នើម Neymar Jr បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​កាន់​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Vinicius Jr លើ​ឱកាស​នៃ​ការ​ឈ្នះ​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid គឺ Vinicius Jr កំពុង​រីករាយ​នឹង​រដូវកាល​ដ៏​អស្ចារ្យ​របស់​ខ្លួន ដោយ​បាន​ឈ្នះ​ទាំង UEFA Champions League និង La Liga។

បន្ថែម​លើស​ពី​នេះ​ទៀត Vinicius Jr ថែម​ទាំង​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ស៊ុតបញ្ចូលទី 1 គ្រាប់​ក្នុង​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផង​ដែរ ខណៈ​ដែល Real Madrid បាន​យក​ឈ្នះ Borussia Dortmund ជាមួយ​នឹង​លទ្ធផល 2 ទល់​នឹង 0។

នោះ​ប្រហែល​ជា​មូលហេតុ​ដែល​នាំ​ឲ្យ Neymar អះអាង​ថា កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ ប្រាកដ​ជា​ឈ្នះ Ballon d’Or ប្រចាំ​ឆ្នាំ 2024 មិន​ខាន​ឡើយ។ តារា​ឆ្នើម Neymar Jr បាន​និយាយ​ទៅ​កាន់ BandSports ថា៖ “សម្រាប់​ខ្ញុំ គ្មាន​នរណា​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី Vinicius Jr ដែល​នឹង​ត្រូវ​ឈ្នះ Ballon d’Or នោះ​ទេ”។

ប្រភព: ESPN FC

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២