Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho ជឿជាក់​ថា កីឡាករ​រូប​នេះ​ពិត​ជា​សាកសម​ក្នុង​ការ​ឈ្នះ Ballon d’Or

Published

on

គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Fenerbahce គឺ​លោក Jose Mourinho បាន​បង្ហាញ​ពី​គំនិត​នៃ​ការ​យល់​ឃើញ​របស់​គាត់​ថា តើ​អ្នក​ណា​នឹង​ឈ្នះ Ballon d’Or សម្រាប់​ឆ្នាំ 2024។ យោងតាម​ការ​អះអាង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពាន Ballon d’Or ឆ្នាំ​នេះ គួរ​តែ​ប្រគល់​ឲ្យ​តារាឆ្នើម​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Jr។

លោក Jose Mourinho បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “តើ​អ្នក​ណា​នឹង​ឈ្នះ Ballon d’Or? ខ្ញុំ​ជឿ​ថា Vinicius Jr នឹង​ទទួល​បាន​វា”។ គួរ​ដឹង​ដែរ​ថា Ballon d’Or គឺ​ជា​ពាន​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ហើយ​ត្រូវ​ប្រគល់​ជូន​កីឡាករ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង​ដាច់​គេ​ក្នុង​មួយ​រដូវកាល។

យ៉ាង​ណា​មិញ​សម្រាប់​កាល​បរិច្ឆេទ​នៃ​ពិធី​ប្រគល់​ពាន​រង្វាន់ Ballon d’Or ឆ្នាំ 2024 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី 28 ខែ​តុលា នៅ​ទីក្រុង​ប៉ារីស។ បញ្ជី​ឈ្មោះ​បេក្ខភាព​ដែល​អាចមាន​ឱកាស​ឈ្នះពាន​នេះ នឹង​ត្រូវ​​បង្ហាញ​នៅ​ថ្ងៃ​ទី 4 ខែ​កញ្ញា។ សម្រាប់​អ្នកដែល​កាន់កាប់​កំណត់ត្រា​ជា​កីឡាករ​ដែល​ឈ្នះ Ballon d’Or ច្រើន​ជាង​គេ​បច្ចុប្បន្ន​គឺ Lionel Messi ដែល​ឈ្នះ​ពាន​នេះ​រហូត​ដល់ 8 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២