បាល់ទាត់អន្តរជាតិ
Man United ចាប់អារម្មណ៍លើខ្សែការពារមួយរូបដែល Real Madrid កំពុងតាមចែចង់
ក្លឹបបិសាចក្រហម Manchester United បានចូលរួមក្នុងការប្រជែងយកខ្សែការពារកណ្តាលរបស់ក្លឹប Lille គឺកីឡាករ Leny Yoro។ យោងតាមសារព័ត៌មានរបស់ Marca បានឲ្យដឹងថា ក្លឹបបិសាចក្រហម បានដាក់សំណើរជាទឹកប្រាក់ 60 លានអឺរ៉ូ រួចហើយទៅកាន់ក្លឹប Lille ដែលជាតម្លៃខ្លួនដ៏ខ្ពស់មួយសម្រាប់ការទិញយកកីឡាករឆ្នើមរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ ការចំណាយប្រាក់ ជាផ្នែកមួយ ហើយវាហាក់ដូចជាមិនមានឧបសគ្គអ្វីធំដុំនោះទេ ប៉ុន្តែពេលនេះអ្វីដែល Manchester United ត្រូវធ្វើ គឺជាការបញ្ចុះបញ្ចូលកីឡាករសញ្ជាតិបារាំងរូបនេះ ឲ្យចូលរួមជាមួយពួកគេ។ រឿងនេះមិនមែនជាការងាយស្រួលនោះទេ ព្រោះគាត់នៅមានជម្រើសផ្សេងទៀត ដែលជាក្លឹបយក្សអេស្ប៉ាញ Real Madrid។
យ៉ាងណាមិញ គេបានដឹងថា Leny Yoro មានគោលដៅចង់ទៅលេង និងក្លាយជាកីឡាកររបស់ក្លឹប Real Madrid។ ក្លឹបយក្សអេស្ប៉ាញមួយនេះ ថែមទាំងបានប្រាប់ Leny Yoro ផងដែរថា ឲ្យគាត់រងចាំរហូតដល់ពួកគេបានដេញថ្លៃជាផ្លូវការណ៍ទៅកាន់ក្លឹប Lille។ គួរដឹងផងដែរថា Leny Yoro ទើបតែមានវ័យ 18 ឆ្នាំប៉ុណ្ណោះ ហើយគេជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ក្លឹប Lille ផ្ទាល់តែម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton