បាល់ទាត់អន្តរជាតិ
Mourinho ចង់នាំយកអតីតកូនក្រុមរបស់ខ្លួនទៅកាន់ Fenerbahce
លោក Jose Mourinho ទើបនឹងបានក្លាយជាគ្រូបង្វឹករបស់ក្លឹប Fenerbahce ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងត្រៀមផែនការលូកដៃចូលទៅក្នុងទីផ្សារដោះដូរកីឡាករនាពេលឆាប់ៗខាងមុខ។ យោងតាមរបាយការណ៍ពី TEAMtalk បានឲ្យដឹងថា គោលដៅដំបូងបំផុតរបស់ Jose Mourinho បានកំណត់រួចហើយ គឺការចង់ចុះហត្ថលេខាលើ Son Heung-min។
យ៉ាងណាមិញ Jose Mourinho និងខ្សែប្រយុទ្ធឆ្នើមរូបនេះធ្លាប់ធ្វើការជាមួយគ្នានៅ Tottenham Hotspur។ ទន្ទឹមនឹងនេះដែរ កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2025 ត្រូវបានគេជឿថា នឹងមិនអំណោយផល ដល់ការរារាំងគាត់មិនឲ្យចាកចេញពីក្លឹបក្នុងឱកាសណាមួយនោះឡើយ។
លោក Jose Mourinho បានមើលឃើញពីគុណភាពលេងរបស់ Son Heung-min ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយគាត់ចង់បញ្ចូលខ្សែប្រយុទ្ធរូបនេះទៅក្នុងក្រុមរបស់ខ្លួន។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់មានទំនាក់ទំនងណាមួយកើតឡើងរវាង Tottenham Hotspur និង Fenerbahce ទេ ប៉ុន្តែ Son Heung-min ពិតជាអាចនឹងកំពុងពិចារណាលើជម្រើសនៃការចាកចេញទៅទឹកដីទួរគី។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត