Connect with us

បាល់ទាត់អន្តរជាតិ

Barcelona សម្រេ​ចចិត្ត​លើ​អនាគត​របស់ Eric Garcia

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​បន្ត​រៀបចំ​ផែនការ​ក្រុម​របស់​ពួកគេ សម្រាប់​ត្រៀម​យុទ្ធ​នា​ការ​រដូវកាល​ក្រោយ ហើយ​ពួក​គេ​នឹង​ពិចារណា​លើ​អនាគត​របស់​កីឡាករខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​កាល​ពី​រដូវកាល​មុន​ផង​ដែរ។ យោងតាម​លោក Gabriel Sans បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​កណ្តាល Eric Garcia គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ Xavi ដែល​ចង់​នាំ​យក​កីឡាករ​រូប​នេះ​ត្រឡប់​មក​វិញ។

ប៉ុន្តែ​បច្ចុប្បន្ន​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ​គឺ​លោក Hansi Flick ហើយ​គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ មិន​ចាត់​ទុក Eric Garcia ជា​កីឡាករ​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​យក​មក​វិញ​នោះ​ទេ។ កាល​​ពី​​រដូវ​កាល​​មុន Eric Garcia បាន​​ខ្ចី​​ជើង​នៅ Girona ហើយ​បាន​ជួយ​ក្លឹប​ឲ្យ​ដណ្ដើម​បាន​កៅអី UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

Eric Garcia គឺ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់ Girona និង​ជា​បេក្ខភាព​កីឡាករ​ឆ្នើម​ទាំង 3 រូប​ប្រចាំ​រដូវកាល ដែល​បោះឆ្នោត​ដោយ​អ្នកគាំទ្រ​ក្លឹប​ផង​ដែរ។ គេ​រំពឹង​ថា Girona នឹង​ព្យាយាម​ទិញ Eric Garcia ពី Barcelona។ ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​ខ្លួន​ឯង​ផ្ទាល់​ក៏​បើក​ចំហ​ចំពោះ​ការចាក​ចេញ​ជា​អចិន្ត្រៃយ៍​នេះ​ដែរ ប្រសិន​បើ Barcelona មិន​ផ្តល់​ឱកាស​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ជម្រើស​ដំបូង​វិញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២