Connect with us

បាល់ទាត់អន្តរជាតិ

ថ្នាក់​ដឹកនាំ​របស់​ក្លឹប​បិសាចក្រហម បាន​ជួប​ពិភាក្សា​ជាមួយ​លោក Thomas Tuchel

Published

on

ថ្មីៗ​នេះ​នៅ​ទីក្រុង Monaco ម្ចាស់​ភាគ​ហ៊ុន​ថ្មី​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Jim Ratcliffe បាន​ជួប​ជាមួយ​អតីត​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich លោក Thomas Tuchel (នេះ​បើ​យោងតាម​ការ​អះអាង​របស់​អ្នក​កាសែត​លោក Christian Falk)។

យោង​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Thomas Tuchel បាន​បង្ហាញ​ពី​ចក្ខុ​វិស័យ និង​ផែនការ​របស់​គាត់​ទៅ​កាន់​លោក Jim Ratcliffe ហើយ​គាត់​នឹង​អនុវត្តន៍​តាម​អ្វី​ដែល​ខ្លួន​បាន​អះអាង​នោះ ប្រសិន​បើ​គាត់​​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​​ដែល​អាច​ជំនួស​លោក Erik ten Hag។

គួរ​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន Thomas Tuchel បាន​ទំនេរ​ពី​ការងារ​ជា​គ្រូ​បង្វឹក​ហើយ បន្ទាប់​ពី​គាត់​បាន​ចែកផ្លូវគ្នា​ជាមួយ Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​មាន​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ដោយ​មិន​បាន​ឈ្នះពាន​អ្វី​សោះ​ជាមួយ Bayern Munich ក្នុង​រដូវកាល​ឆ្នាំ 2023/2024 នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២