បាល់ទាត់អន្តរជាតិ
បិសាចក្រហម អាចនឹងចុះហត្ថលេខាលើ Youssef En-Nesyri
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការចុះហត្ថលេខាដើម្បីនាំយក Youssef En-Nesyri ទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ។ បិសាចក្រហម បានបង្វែរការចាប់អារម្មណ៍របស់ពួកគេមកលើខ្សែប្រយុទ្ធរូបនេះ បន្ទាប់ពីបានដឹងថា Sevilla ក៏ហាក់មានបំណងចង់លក់ Youssef En-Nesyri ផងដែរ។
ក្លឹបបិសាចក្រហម កំពុងព្យាយាមពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ ខណៈដែលថ្នាក់ដឹកនាំរបស់ក្លឹបគឺលោក Sir Jim Ratcliffe ក៏មានផែនការ ដើម្បីចំណាយប្រាក់ចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីយ៉ាងហោចណាស់ចំនួន 4 នាក់។ ជាការពិតណាស់ Man United បានបញ្ចប់យុទ្ធនាការរដូវកាលមុន (2023/2024) ដោយរកបានគ្រាប់បាល់សរុប 57 គ្រាប់ប៉ុណ្ណោះ ពីការប្រកួតចំនួន 38 ប្រកួតរបស់ពួកគេក្នុងក្របខណ្ឌលីគ។
ជាមួយនឹងចំនួនគ្រាប់បាល់ 57 គ្រាប់នេះដែរ បានធ្វើឲ្យពួកគេក្លាយក្រុមដែលស៊ុតបញ្ចូលទីទាបបំផុត ក្នុងចំណោមក្រុមផ្សេងទៀតនៅ Premier League។ បិសាចក្រហម បានស៊ុតបញ្ចូលទីលើសពី Luton Town ត្រឹមតែ 5 គ្រាប់ ខណៈដែល Luton Town ជាក្រុមដែលស្ថិតក្នុងតំបន់កាត់ចោល។
ឥឡូវនេះយោងតាមរបាយការណ៍ពី Estadio Deportivo បានឲ្យដឹងថា Man United នឹងចុះហត្ថលេខាលើកីឡាករវ័យ 27 ឆ្នាំ Youssef En-Nesyri ស្របពេលដែលកីឡាកររូបនេះនឹងមិនចាំបាច់ឲ្យពួកគេចំណាយប្រាក់ច្រើនដើម្បីចុះហត្ថលេខាលើគេនោះទេ។
ក្លឹប Sevilla នឹងលក់ Youssef En-Nesyri ប៉ុន្តែមិនអាចមានតម្លៃខ្ពស់នោះឡើយ ព្រោះខ្សែប្រយុទ្ធរូបនេះនឹងផុតកុងត្រានៅរដូវកាលក្រោយ។ បើពួកគេមិនព្យាយាមលក់គេចេញនៅរដូវក្ដៅនេះទេ នោះ Youssef En-Nesyri នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2025។
ប្រភព: Teamtalk
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton