Connect with us

បាល់ទាត់អន្តរជាតិ

AC Milan កំពុង​ពិចារណា​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Atletico Madrid

Published

on

ក្លឹប AC Milan កំពុង​ពិចារណា​លើ​ការ​ចុះហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ​មួយ​រូប ដើម្បី​មក​ជំនួស​កន្លែង Olivier Giroud ដែល​ទើប​នឹង​បាន​ចាកចេញ​ទៅ​ក្លឹប LA Galaxy ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​សហរដ្ឋ​អាមេរិក។ យោងតាម​របាយការណ៍​ពី​លោក Gianluca Di Marzio បាន​ឲ្យ​ដឹង​ថា ក្លឹប AC Milan កំពុង​ចង់​បាន​ខ្សែប្រយុទ្ធ Memphis Depay របស់ Atletico Madrid។

យ៉ាង​ណា​មិញ​សម្រាប់​កុងត្រា​របស់ Memphis Depay ជាមួយ Atletico Madrid នឹង​ត្រូវ​ផុត​កំណត់​នៅ​ដាច់​ខែ​មិថុនា ឆាប់ៗ​ខាង​មុខ។ គេ​បាន​ដឹង​ថា កីឡាករ​វ័យ 30 រូប​នេះ នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Atletico Madrid នោះ​ទេ ហើយ​គាត់​នឹង​ចាកចេញ​ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

ជម្រើស​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ដែល AC Milan ចង់​ចុះ​ហត្ថលេខា​នា​រដូវក្ដៅ​នេះ​គឺ Memphis Depay ព្រោះ​ពួក​គេ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ទិញ​ផ្ដាច់​កុងត្រា​គាត់​ពី​ក្លឹប​ចាស់ ខណៈ​ដែល​កីឡាករ​រូប​នេះ​ផ្ទាល់​ក៏​ប្រហែល​ជា​ចង់​សាកល្បង​រសជាតិ​ថ្មី​នៅ​ក្នុង​ទឹកដី​នៃ​លីគ​កំពូល​របស់​អ៊ីតាលី​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២