បាល់ទាត់អន្តរជាតិ
Jude Bellingham អាចនឹងឃ្លាតឆ្ងាយពីបាល់ទាត់រយៈពេល 3 ខែ ដោយសារការវះកាត់ព្យាបាលរបួស
យោងតាមគេហទំព័រ CadenaSER បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham របស់ក្លឹប Real Madrid អាចនឹងត្រូវការបង្ខំចិត្តវះកាត់ស្មារបស់ខ្លួន ហើយត្រូវអវត្តមានមិនអាចលេងបាល់ទាត់ប្រហែល 3 ខែ។ គេបានដឹងថា ខ្សែបម្រើឆ្នើមរូបនេះ បានឈឺស្មាជាប្រចាំក្នុងអំឡុងពេលប្រកួតកន្លងមក។
យ៉ាងណាមិញ Jude Bellingham កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ប្រសិនបើគាត់ទទួលការព្យាបាល។ បច្ចុប្បន្ន គាត់មានភាពមមាញឹកជាបន្តបន្ទាប់សម្រាប់ការប្រកួត ហើយ Jude Bellingham កំពុងតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលត្រូវលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសរបស់ខ្លួនផងដែរ។
ដ៏រាបណា Jude Bellingham មិនទទួលការវះកាត់ នោះគាត់នៅតែលេងបាល់បាន ប៉ុន្តែគាត់មិនអាចមានអារម្មណ៍ល្អទៅលើស្មារបស់ខ្លួនដែលកំពុងឈឺជាប្រចាំនោះទេ។ ប៉ុន្តែប្រសិនបើគាត់ទទួលការវះកាត់ គាត់នឹងត្រូវសម្រាកមិនអាចលេងបាល់បានប្រហែល 3 ខែ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez