បាល់ទាត់អន្តរជាតិ
Rodrygo សារភាពថា គាត់មិនចង់លេងប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលមាន Cristiano Ronaldo ឡើយ!!!

ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Rodrygo បានសារភាពថា គាត់សង្ឃឹមថានឹងជៀសវាងការលេងតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នៅចុងឆ្នាំនេះនៅប្រទេសកាតា ព្រោះតែឥទ្ធិពលរបស់ប្រធានក្រុម Cristiano Ronaldo។
យ៉ាងណាមិញ ប្រេស៊ីលស្ថិតក្នុងពូលជាមួយ ស៊ែប៊ី ស្វីស និងកាមេរូន និងអាចប៉ះគ្នាជាមួយព័រទុយហ្គាល់នៅជុំបន្ទាប់ ប្រសិនបើពួកគេឈ្នះក្នុងពូល។ Rodrygo បានសារភាពថា គាត់មានការភ័យខ្លាចបន្តិចចំពោះក្រុមរបស់ Cristiano Ronaldo។
ដោយឡែក Rodrygo ក៏បានប្រាប់ថា ក្រុមជម្រើសប្រេស៊ីលរបស់ខ្លួន ជាក្រុមមួយក្នុងចំណោមក្រុមដែលអាចនឹងឈ្នះពាន World Cup ឆ្នាំនេះផងដែរ។
Rodrygo បានប្រាប់ទៅកាន់ UOL Sport ថា ប្រេស៊ីលគឺជាក្រុមដែលល្អណាស់។ ក្រុមជម្រើសជាតិបារាំងក៏ល្អផងដែរ ហើយខ្លាចព័រទុយហ្គាល់បន្តិច ព្រោះបុរសម្នាក់នៅទីនោះ (Cristiano Ronaldo)។
លើសពីនេះទៅទៀត Rodrygo បន្ថែមថា គាត់មិនបានដាក់ឈ្មោះក្រុមជម្រើសជាតិអាហ្សង់ទីន ជាក្រុមដែលល្អ និងអាចមានឱកាសឈ្នះពាន World Cup ឡើយ។
ប្រភព: Allfootballapp
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi