Connect with us

បាល់ទាត់អន្តរជាតិ

កំពូល​កីឡាករ​ទាំង 5 រូប ដែល​ក្លឹប​កាំភ្លើងធំ Arsenal មិនទាន់​អាច​រក​អ្នក​ជំនួស​បាន

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្លឹប​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប ដោយ​ផ្អែក​លើ​សមិទ្ធផល​ជា​ច្រើន​ដែល​ក្លឹង​ធ្លាប់​មាន​កន្លង​មក។ Arsenal ក៏​ជា​កន្លែង​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កីឡាករ​កំពូល​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ផង​ដែរ។

ក្លឹប​បាល់ទាត់ Arsenal ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1886 ដែល​ប្រសូត្រ​ឡើង​ពី​ក្រុម​កម្មករ​មក​ពី Woolwich។ ពួកគេ​បាន​ក្លាយ​ជា​ក្លឹប​អាជីព​ដំបូង​នៅ​ឆ្នាំ 1891 និង​បាន​ចូលរួម​ក្នុង​បញ្ជី​ក្រុម​បាល់ទាត់​លីគ ពីរ​ឆ្នាំក្រោយ​មក​ទៀត។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​នេះ​ក្លឹប​កាំភ្លើងធំ Arsenal ហាក់​ដូច​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​សូវ​គាប់​ប្រសើរ ប៉ុន្តែ​កាល​ពី​អតីត​កាល​ពួក​គេ​ធ្លាប់​មាន​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​ដែល​ល្បី​ឈ្មោះ​រហូត​ដល់​បច្ចុប្បន្ន ហើយ​កីឡាករ​ឆ្នើមៗ​ទាំង​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ក្លឹប​មិន​ទាន់​រក​អ្នក​មក​ជំនួស​បាន​ឡើយ។

5. David Seaman

អ្នក​ចាំទី David Seaman គឺ​កីឡាករ​ដ៏​អស្ចារ្យ​របស់ Arsenal។ គាត់​លេង​ឲ្យ Arsenal អស់​រយៈពេល 13 ឆ្នាំ និង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 1990។ ក្រោយ​មក​ក៏​បាន​ចាកចេញ​ទៅ Manchester City ក្នុងឆ្នាំ 2003។

4. Tony Adams

Tony Adams ជា​អតីត​កាពីតែន​ក្រុម និង​ជា​ខ្សែការពារ ដែល​លេង​ឲ្យ​ក្លឹប​តែ​មួយ​គត់​គឺ Arsenal ពេញ​មួយ​អាជីព​របស់​គាត់។ គាត់​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅឆ្នាំ 1983 និង​បាន​ចំណាយ​ពេល 19 ឆ្នាំ​ជា​មួយ​ក្លឹប។

3. Cesc Fabregas

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន ប៉ុន្តែ​គាត់​ស្រឡាញ់​ជីវិត​នៅ Arsenal ជាង​នៅ​កន្លែង​ផ្សេងៗ ដោយ​បាន​ចំណាយ​ពេល 8 ឆ្នាំ​ជា​មួយ​ក្រុម​កាំភ្លើង។ លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​ក្លាយ​ជា​កាពីតែន​​ក្រុម​ដែល​ក្មេង​បំផុត​ទីពីរ​នៅ Premier League ដោយ​មាន​អាយុ​ត្រឹមតែ 21 ឆ្នាំ​ប៉ុណ្ណោះ។

2. Patrick Vieira

Vieira គឺ​ជា​កីឡាករ​ដ៏​សំខាន់ និង​លេច​ធ្លោរ​បំផុត​សម្រាប់​ក្លឹប​កាំភ្លើងធំ។ គាត់​មាន​ជំនាញ​ក្នុង​ការ​លេង​បាល់​​វាយបក និង​​ការ​សង្គ្រោះ​បាល់ ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ការពារ។ តាំង​ពី​បាត់​បង់ Vieira មក មិន​មាន​កីឡាករ​ណា​​ម្នាក់អាច​មាន​សមត្ថភាព​ដូច​គាត់​ទេ។

1. Thierry Henry

ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​បារាំង​រូប​នេះ​មាន​ភាពលេច​ធ្លោរ​យ៉ាង​ខ្លាំង ជា​មួយ​ភាព​រឹងមាំ បូក​រួម​ទាំង​​ល្បឿន​ដ៏​ល្អ​របស់​គាត់​ផង​ដែរ។ Thierry Henry ជា​ខ្សែ​ប្រយុទ្ធ​ដែល​បញ្ចប់​ទី​បាន​ល្អ​បំផុត។ គាត់​ជា​កីឡាករ​របស់ Arsenal អស់​រយៈពេល​ប្រាំបី​ឆ្នាំ និង​ធ្លាប់​ឈ្នះ​បាន​ពានរង្វាន់​លីក​ចំនួន​ពីរ FA Cup ចំនួន​ពីរ​ផង​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២