បាល់ទាត់អន្តរជាតិ
Atletico Madrid កំពុងពិចារណានាំយកអតីតខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Juventus
ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid កំពុងមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត របស់ពួកគេលើកីឡាករសញ្ជាតិអ៊ីតាលី Federico Bernardeschi ខណៈដែលកាលពីមុន ពួកគេក៏ធ្លាប់ចង់បាន Bernardeschi ផងដែរ។
ពេលនេះ Federico Bernardeschi គឺជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីបានផុតកុងត្រាជាមួយក្លឹបសេះបង្កង់ Juventus ហើយក្លឹបមិនបន្តកុងត្រាថ្មីជាមួយគាត់។ ក្លឹប Juventus បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធស្លាបរូបនេះ កាលពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ។
យោងតាមរបាយការណ៍ពី Diario AS បានលើកឡើងថា Bernardeschi ធ្លាប់ជារ៉ាដារបស់ក្លឹប Atletico Madrid តាំងពីឆ្នាំ 2020 មកម្ល៉េះ។ ប៉ុន្តែពេលនេះ ពួកគេក៏បង្ហាញការចាប់អារម្មណ៍ជាថ្មីម្ដងទៀត បន្ទាប់ពីមើលឃើញឱកាសល្អដែលអាចចុះហត្ថលេខាលើ Bernardeschi ដោយមិនចំណាយទឹកប្រាក់ផ្ទេរ។
យ៉ាងណាពេលនេះ គ្រូបង្វឹករបស់ក្លឹបលោក Diego Simeone កំពុងប្រឈមការគិតគូពីតុល្យភាពនៃការរកចំណូលរបស់ក្លឹប និងការចំណាយលើកីឡាករ ហើយវាគឺជាឧបសគ្គធំមួយផងដែរ បន្ទាប់ពី Juventus បានឲ្យ Alvaro Morata ត្រឡប់មកវិញ ក្រោយការខ្ចីជើងត្រូវបញ្ចប់។ លើសពីនេះទៅទៀត ក្លឹបកំពុងចង់បាន Axel Witsel ដែលកំពុងចរចាគ្នាជិតបានសម្រេចទៅហើយនោះ។
Federico Bernardeschi អាចនឹងមានវត្តមានជាមួយក្លឹបអេស្ប៉ាញ Atletico Madrid លុះត្រាណាតែពួកគេអាចលក់ Alvaro Morata ចេញ រឺបោះបង់ចោលការចុះហត្ថលេខាលើ Axel Witsel។
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ