Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍​ហើយ!!! Arsenal បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​លើ Gabriel Jesus

Published

on

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្លឹប​កាំភ្លើងធំ Arsenal បាន​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន Gabriel Jesus ដែល​ផ្ទេរ​ពី​ក្លឹប​មេឃខៀវ Manchester City ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​ប្រហែល​ជា 45 លានផោន។

ក្រុម​កាំភ្លើងធំ​បាន​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​កណ្ដាល​ជា​យូរ​មក​ហើយ ហើយ​ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ផង​ដែរ ស្ទើរ​តែ​ពេញ​មួយ​រដូវកាល។ យ៉ាង​ណា​ទីបំផុត ពួក​គេ​បាន​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​សម្រេច។

ក្លឹប​កាំភ្លើងធំ Arsenal ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ Gabriel Jesus នឹង​ពាក់​អាវ​លេខ 9 ដែល​ជា​លេខ​របស់​អតីត​ខ្សែ​ប្រយុទ្ធ Alexandre Lacazette។ ដោយ​ឡែក កុងត្រា​របស់ Gabriel Jesus ជា​មួយ​ក្លឹប​ថ្មី មាន​រយៈពេល 5 ឆ្នាំ គឺ​រហូត​ដល់​ឆ្នាំ 2027។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២