បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមចុះហត្ថលេខាលើខ្សែការពារសញ្ជាតិក្រូអាត ដើម្បីជំនួសកន្លែងរបស់ Nathan Ake

យោងតាមរបាយការណ៍ពីលោក Mike McGrath បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City កំពុងតាមឃ្លាំមើលខ្សែការពារសញ្ជាតិក្រូអាតវ័យ 20 ឆ្នាំ Josko Gvardiol ដែលកំពុងមានទម្រង់លេងលេចធ្លោរខ្លាំងជាមួយក្លឹប RB Leipzig។
ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស Manchester City ចង់នាំយកខ្សែការពារ Josko Gvardiol ដើម្បីមកជំនួសកន្លែងរបស់ Nathan Ake ដោយខ្សែការពារកណ្ដាលសញ្ជាតិហូឡង់រូបនេះ ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea នៅរដូវក្ដៅនេះ។
Manchester City នឹងលក់ Nathan Ake ទៅឲ្យក្លឹបតោខៀវ Chelsea យ៉ាងហោចណាស់ 40 លានផោន ខណៈដែលកីឡាកររូបនេះ នៅមានកុងត្រារយៈពេលបីឆ្នាំទៀតជាមួយក្លឹបមេឃខៀវ។
ដោយឡែកខ្សែការពារ Gvardiol ត្រូវបានគេមើលឃើញថា មានសមត្ថភាពលេងបាល់ដែលត្រូវនឹងប្រព័ន្ធលេងរបស់លោក Pep Guardiola ដោយគាត់អាចរំដោះបាល់ចេញពីតំបន់ខាងក្រោមបាន និងមានភាពឆ្លាតវៃក្នុងការលេងបាល់ជាក្រុម។ យ៉ាងណាបច្ចុប្បន្ននេះ Gvardiol នៅមានកុងត្រា 4 ឆ្នាំទៀតជាមួយក្លឹប RB Leipzig ហើយតម្លៃផ្ទេរអាចនឹងខ្ទង់ជា 35 ទៅ 40 លានអឺរ៉ូ។
ប្រភព: Thehardtackle
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ