បាល់ទាត់អន្តរជាតិ
Diogo Dalot អាចនឹងស្នងតំណែងអាវលេខ 7 របស់ Cristiano Ronaldo
ខ្សែការពារ Diogo Dalot របស់ក្លឹបបិសាចក្រហម ត្រូវបានគេប្រទះឃើញពាក់អាវលេខ 7 ដែលជាលេខរបស់ Cristiano Ronaldo នៅក្នុងអំឡុងពេលហ្វឹកហាត់នៅទីក្រុង Perth ខណៈដែល Ronaldo បានអវត្តមានពីការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Manchester United ស្ទើរតែទាំងអស់ទៅហើយ ដោយហេតុផលបញ្ជាក់ថា “ជាប់កាតព្វកិច្ចគ្រួសារ”។
Dalot ដែលជាម្ចាស់អាវលេខ 20 បែរជាសុខៗក៏ប្ដូរមកពាក់អាវលេខ 7 ដែលធ្វើឲ្យគេសន្និដ្ឋានកាន់តែច្បាស់ថា Cristiano Ronaldo នឹងចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។ ទោះបីមិនមានការប្រែប្រួលពីស្ថានភាពរបស់ Ronaldo អស់រយៈពេលប្រហែល 3 សប្តាហ៍មកហើយក៏ដោយ កាសែត The Mail បានអះអាងថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះ គឺលោក Jorge Mendes កំពុងព្យាយាមទាក់ទងទៅក្លឹបផ្សេង ដើម្បីដំណើរការផ្ទេរតាមដែលអាចធ្វើបាន។ មកដល់ថ្ងៃនេះ មិនទាន់មានក្លឹបណាទទួលយក តារាឆ្នើម Cristiano Ronaldo ឡើយ។
ប្រសិនបើ Cristiano Ronaldo ចាកចេញ សំណួរសួរថាតើ Diogo Dalot អាចនឹងពាក់អាវលេខ 7 ជាលេខថ្មីរបស់ខ្លួនបានទេ?
ប្រាកដណាស់ Cristiano Ronaldo និង Diogo Dalot មិនត្រឹមតែជាមិត្តរួមក្រុមនៅបិសាចក្រហមប៉ុណ្ណោះទេ កីឡាករទាំងពីរនេះក៏ជាមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយគ្នាផងដែរ។ Diogo Dalot ពិតជាសាកសមនឹងទទួលអាវលេខ 7 របស់ Cristiano Ronaldo បាន។
ប្រសិនបើ Diogo Dalot ដែលលេងតំណែងជាខ្សែការពារស្លាប អាចគ្រងអាវលេខ 7 មែននោះគឺស្រដៀងគ្នានឹងក្លឹបជាគូប្រជែងរបស់ខ្លួន Manchester City ដែរ ដោយពួកគេទើបតែបានប្រគល់អាវលេខ 7 ទៅឲ្យខ្សែការពារ Joao Cancelo។
ប្រភព: Unitedinfocus
-
បាល់ទាត់អន្តរជាតិ4 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr
-
បាល់ទាត់អន្តរជាតិ5 days ago
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត