បាល់ទាត់អន្តរជាតិ
ដឹងពីមូលហេតុពិតដែល Chelsea ចាញ់ Barcelona ក្នុងការដេញថ្លៃលើ Jules Kounde
នាយកផ្នែកកីឡារបស់ក្លឹប Sevilla លោក Monchi បានអះអាងថា ក្លឹបតោខៀវ Chelsea សមនឹងទទួលការស្តីបន្ទោសចំពោះកំហុសរបស់ខ្លួន លើការព្យាយាមចុះហត្ថលេខាសម្រាប់ខ្សែការពារកណ្តាល Jules Kounde។
យ៉ាងណាមិញក្លឹបតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 55 លានផោនជាមួយ Sevilla កាលពីសប្តាហ៍មុន ហើយក៏បានបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករសញ្ជាតិបារាំង Jules Kounde ផងដែរ។ ពេលនោះប្រធានក្លឹប Barcelona លោក Joan Laporta ក៏បានដឹងដែរថា Kounde កំពុងត្រៀមធ្វើដំណើរទៅកាន់ក្លឹបតោខៀវ Chelsea។
ប៉ុន្តែស្របពេលជាមួយគ្នានោះ បើតាមលោក Monchi បានបង្ហើបថា ក្លឹបតោខៀវ Chelsea ហាក់នៅមានការសង្ស័យ និងស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើ Kounde ហើយបានបញ្ឈប់ការចរចាបណ្ដោះអាសន្ន ដែលពេលនោះធ្វើឲ្យ Barcelona ឆ្លៀតឱកាសដាក់លុយ 55 លានអឺរ៉ូជាមួយ Sevilla បានសម្រេច។
លោក Monchi បានបន្ថែមទៀតថា ខ្សែការពារ Jules Kounde របស់ខ្លួន ត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ និងព្យាយាមទាក់ទងចង់បាន តាំងពីដើមរដូវកាលដោះដូរកីឡាករ រហូតដល់ចុងបញ្ចប់នៃរដូវកាលដោះដូរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ជឿជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលសមឈ្នះពាន Euro 2024
-
បាល់ទាត់អន្តរជាតិ5 days ago
Hansi Flick ចង់ឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើមួយរូបរបស់ក្លឹប Stuttgart
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus កំពុងត្រៀមចរចាផ្ទេរខ្សែការពារមួយរូបរបស់ក្លឹបកាំភ្លើងធំ Arsenal