បាល់ទាត់អន្តរជាតិ
កីឡាករឆ្នើមទាំង 5 រូប ដែលមិនធ្លាប់ឈ្នះពានធំៗ
មិនមែនគ្រប់កីឡាករបាល់ទាត់ដែលពូកែសុទ្ធតែអាចឈ្នះពានធំៗជាមួយក្លឹប រឺប្រទេសរបស់ខ្លួននោះទេ។ កីឡាករបាល់ទាត់ដែលធ្លាប់ឈ្នះពានធំៗជាមួយក្លឹប គឺត្រូវមានទេពកោសល្យ និងបូកផ្សំជាមួយសំណាងផងដែរ។

ដោយឡែកថ្ងៃនេះ យើងសូមបង្ហាញជូនកំពូលកីឡាករល្បីៗទាំង 5 រូប តែមិនមានសំណាង ពោលគឺគាត់មិនដែលឈ្នះពានធំៗឡើយ។
5. Matthew Le Tissier

គាត់ជាកីឡាករដ៏ល្អ និងស្មោះត្រង់ម្នាក់ចំពោះក្លឹប Southampton។ ក្នុងអាជីពជាមួយ Southampton គាត់បានលេងបាន 540 ប្រកួត និងស៊ុតបញ្ចូលទីបាន 210 គ្រាប់។ យ៉ាងណាគ្មានពានណាមួយដែល Matthew Le Tissier ធ្លាប់ឈ្នះឡើយ។
4. Gary Lineker

Gary Lineker ធ្លាប់ជាខ្សែប្រយុទ្ធដ៍លេចធ្លោរម្នាក់នៅក្នុងពិភពបាល់ទាត់។ ខ្សែប្រយុទ្ធប្រើជើងស្តាំរូបនេះ ស៊ុតបាល់បញ្ចូលទីបាន 281 គ្រាប់ ក្នុងការបង្ហាញខ្លួន 568 ប្រកួតសម្រាប់ក្លឹប និង 48 គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
3. Robin Van Persie

Robin van Persie គឺជាខ្សែប្រយុទ្ធម្នាក់ដ៏អស្ចារ្យបំផុតក្នុងសម័យទំនើប ដែលគាត់ទើបតែនឹងចូលនិវត្តន៍ពីបាល់ទាត់កាលពីប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។ គាត់មិនដែលឈ្នះពានធំៗឡើយ។ គាត់បានចំណាយពេលបីឆ្នាំនៅ Feyenoord និង 8 ឆ្នាំនៅក្រុម Arsenal។ ពានដែលធ្លាប់ឈ្នះត្រឹមតែជា UEFA Cup (2001–02), FA Cup (2004–05) និង FA Community Shield (2004)។
2. Cristiano Doni

ភាគច្រើននៃអាជីពបាល់ទាត់របស់ Cristiano Doni គឺលេងនៅក្លឹប Atalanta។ គាត់ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2002 ប៉ុន្តែមិនបានផលអ្វីឡើយ។ គាត់ធ្លាប់បានឈ្នះត្រឹមតែពានរង្វាន់ Serie C1 ជាមួយ Bologna និងពានរង្វាន់ Serie B ចំនួន 3 ជាមួយ Bologna, Brescia និង Atalanta។
1. Harry Kane

Harry Kane បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយមាន 183គ្រាប់ ប៉ុន្តែគាត់មិនបានឈ្នះពានធំ សូម្បីតែមួយ។ គាត់បានចាញ់វគ្គផ្តាច់ព្រ័ត្រ League Cup ចំនួនពីរដង និងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ម្ដង ព្រមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup និង Nations League ផងដែរ។
ប្រភព: Bleacherreport
