បាល់ទាត់អន្តរជាតិ
Rooney ផ្ដល់យោបល់កុំឲ្យដាក់ខ្សែប្រយុទ្ធពីររូបនេះចូលលេង ពេលប្រកួតជាមួយ Liverpool

អតីតកីឡាករឆ្នើម Wayne Rooney បានផ្ដល់យោបល់ទៅកាន់គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag កុំឲ្យដាក់ Cristiano Ronaldo និង Marcus Rashford ចូលលេងក្នុងជម្រើសដំបូង សម្រាប់ការប្រកួតខាងមុខនេះ នៅថ្ងៃទី 23 ដែលត្រូវប៉ះជាមួយ Liverpool។
ដោយឡែកតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែព្យាយាមចង់ចាកចេញពីក្លឹប ខណៈដែល Rashford មិនទាន់រកបានគ្រាប់បាល់សម្រាប់ការប្រកួតនៅ Premier League តាំងពីខែមករាមកម្ល៉េះ ប៉ុន្តែកីឡាករទាំងពីររូបនេះ បានក្លាយជាជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុនដោយចាញ់ 4-0 ជាមួយ Brentford ដែលជាលទ្ធផលធ្វើឲ្យបិសាចក្រហមធ្លាក់ទៅបាតតារាងបណ្ដោះអាសន្ន។
Wayne Rooney គិតថា វាជាពេលដែលលោក Erik ten Hag ត្រូវការពង្រឹងនៅតំបន់ប្រយុទ្ធរបស់គាត់ហើយ និងគួរតែដកយកកីឡាករទាំងពីរចេញពីជម្រើស 11 នាក់ដំបូងសម្រាប់ក្រុម ពេលប្រកួតជាមួយហង្សក្រហម Liverpool ដែលជាក្រុមខ្លាំង។
បន្ថែមពីនោះទៀត Wayne Rooney ក៏បាននិយាយដែរថា Cristiano Ronaldo ជាកីឡាករដ៏អស្ចារ្យ ហើយនឹងតែងតែរកគ្រាប់បាល់បាន ប៉ុន្តែភារកិច្ចរបស់ Erik ten Hag គឺបង្កើតក្រុមដែលខ្លាំងអាចប្រកួតប្រជែងដណ្តើមពានក្នុងរយៈពេលបី រឺបួនឆ្នាំនេះ។ នោះមានន័យថា គាត់ត្រូវការកសាងឡើងវិញជាមួយនឹងកីឡាករក្មេងៗ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi