បាល់ទាត់អន្តរជាតិ
Aston Villa ច្រានចោលការដេញថ្លៃជាលើកទីបីរបស់ Arsenal ដែលចង់បាន Douglas Luiz

ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃលើកចុងក្រោយ ដែលជាសំណើរលើកទីបី ជាមួយនឹងទំហំទឹកប្រាក់ចំនួន 25 លានផោន សម្រាប់ការផ្ទេរខ្សែបម្រើសញ្ជាតិប្រេស៊ីល Douglas Luiz ហើយត្រូវបានបដិសេធ និងច្រានចោលជាថ្មីម្ដងទៀតដោយ Aston Villa (នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ 90min.com បានចុះផ្សាយ)។
Aston Villa បានបដិសេធការដេញថ្លៃចំនួនបីពី Arsenal ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ប៉ុន្តែភាគី Arsenal បានប្តេជ្ញាចិត្តថានឹងចរចាបញ្ចប់ការដេញថ្លៃឲ្យបាននៅមុនម៉ោង 11 យប់នេះ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Arsenal ពិតជាចង់បានកីឡាករចំណូលថ្មីដែលលេងតំណែងជាខ្សែបម្រើម្នាក់ទៀត ហើយពួកគេបានចាត់ទុកថា Douglas Luiz គឺជាបេក្ខភាពដ៏សាកសមបំផុត។ យ៉ាងណា Aston Villa ពិតជាចង់រក្សាទុកខ្សែបម្រើរូបនេះ បើទោះបីជាគាត់នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀត ហើយគាត់ចង់ផ្លាស់ទៅ Arsenal ក៏ដោយ។
Douglas Luiz បានស៊ុតបញ្ចូលទី 1 គ្រាប់ក្នុងការប្រកួតទល់នឹងក្រុម Arsenal ក្នុងការចាញ់ 2-1 របស់ Aston Villa កាលពីថ្ងៃពុធកន្លងទៅ។ ថ្វីត្បិតតែ Aston Villa ចាញ់ពិតមែន ប៉ុន្តែគេនៅតែមើលឃើញថា Douglas Luiz គឺជាកីឡាករដែលមានទម្រង់លេងលេចធ្លោរបំផុតនៅក្នុងការប្រកួតនោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi