Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​របស់​ក្លឹប Ajax ប្រាប់​ថា Alvarez ពិត​ជា​ចង់​ចាក​ចេញ​ទៅ Chelsea

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប AFC Ajax លោក Alfred Schreuder បាន​សារ​ភាព​ថា ខ្សែបម្រើ Edson Alvarez ពិត​ជា​ចង់​ចាកចេញ​ពី​ក្លឹប ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លឹប​តោខៀវ Chelsea ពិត​មែន ខណៈ​ដែល​ចំណាប់​អារម្មណ៍​នេះ​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​ទីផ្សារ​នៃ​ការ​ដោះដូរ​កីឡាករ​ត្រៀម​នឹង​បិទ​បញ្ចប់។

ក្លឹប​តោខៀវ Chelsea បាន​ដាក់​សំណើរ​ដេញ​ថ្លៃ 50 លានអឺរ៉ូ​សម្រាប់ Alvarez នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស ខណៈ​ដែល​ទីផ្សារ​ដោះដូរ​របស់​ហូឡង់​បាន​បិទ​រួច​ទៅ​ហើយ។

បន្ទាប់​ពី​ដឹង​ថា ក្លឹប​តោខៀវ​ចង់​បាន​គាត់ Edson Alvarez បាន​ប៉ុនប៉ង​បង្ខំ​ឲ្យ​ក្លឹប​របស់​ខ្លួន​លក់​គាត់​ចេញ ហើយ​ថែម​ទាំង​បដិសេធ​មិន​ចូល​ទីលាន​ហ្វឹកហាត់​ជា​មួយ​ក្រុម​ទៀត​ផង។ យ៉ាង​ណា​ទីបំផុត Ajax បាន​បដិសេធ​មិន​លក់ Alvarez ឡើយ។

ដោយ​ឡែក​លោក Alfred Schreuder បាន​ប្រាប់ ESPN ថា៖ “Chelsea បាន​ទាក់ទង​ជាមួយ Edson Alvarez នៅ​ថ្ងៃ​ចុងក្រោយ ហើយ Alvarez ចង់​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ​ពួក​គេ។ សម្រាប់​មួយ​ថ្ងៃ​ដំបូង គាត់​មាន​អារម្មណ៍​សោក​ស្ដាយ និង​ស្រងាក​ចិត្ត​ណាស់ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​នៅ​ទីនេះ​ជា​មួយ​គ្រូបង្វឹក​របស់​ខ្ញុំ ហើយ​នឹង​ផ្តល់​នូវ​ការ​លេង​អស់​ពី​ចិត្ត 100%”។

នៅ​ពេល​ដែល Alvarez បាន​បរាជ័យ​ក្នុង​ការ​ចាកចេញ​ពី Ajax ក្លឹប​តោខៀវ Chelsea បាន​កំណត់​គោលដៅ​ថ្មី​របស់​ពួកគេ ហើយ​ក៏​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ Denis Zakaria លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវកាល​ពី Juventus ដែល​រួម​បញ្ចូល​ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញ​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២