បាល់ទាត់អន្តរជាតិ
Neymar ប្រាប់ឈ្មោះខ្សែការពារមួយរូប ដែលគាត់ពិបាកប្រឈមមុខបំផុត

កំពូលតារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) គឺកីឡាករ Neymar Jr. បានប្រាប់ឈ្មោះខ្សែការពារ Kyle Walker របស់ក្លឹប Manchester City ថាជាខ្សែការពារដ៏លំបាកបំផុតដែលគាត់បានជួបប្រទះក្នុងអាជីពបាល់ទាត់របស់ខ្លួន។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Neymar Jr. ត្រូវបានសម្ភាសន៍នៅក្នុងវីដេអូមួយរបស់ DAZN ហើយត្រូវបានសួរសំណួរជាច្រើន។ ក្នុងចំណោមសំណួរនោះ មានសំណួរមួយបានសួរថា តើនរណាជាខ្សែការពារដែលពិបាកប្រឈមមុខបំផុតដែលគាត់បានជួបក្នុងអាជីពបាល់ទាត់របស់ខ្លួន។ ពេលនោះ Neymar បាននិយាយថា៖ “គឺខ្សែការពារ Kyle Walker, គាត់លឿន រឹងមាំ និងឆ្លាតវៃ”។
យ៉ាងណាមិញ កីឡាកររបស់ក្លឹប PSG រូបនេះធ្លាប់បានជួប Kyle Walker ចំនួន 4 ដងកាលពីមុន ហើយការប្រកួតទាំងអស់ដែលគេបានប្រឈមមុខគ្នា គឺនៅក្នុងក្របខណ្ឌ UEFA Champions League។
កាលពីរដូវកាលមុន ក្រុមទាំងពីរត្រូវបានចាប់ឆ្នោតក្នុងពូលដូចគ្នា។ ក្លឹប PSG បានឈ្នះម្តងទល់នឹងក្រុមរបស់លោក Pep Guardiola ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Parc des Princes។ Manchester City បានយកឈ្នះវិញនៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល 2-1។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona