បាល់ទាត់អន្តរជាតិ
Cristiano Ronaldo រឺ Lionel Messi? នេះជាចម្លើយរបស់ Aubameyang

ខ្សែប្រយុទ្ធកណ្ដាល Pierre-Emerick Aubameyang បានជ្រើសរើស Lionel Messi ល្អជាង Cristiano Ronaldo ដែលនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ ធ្លាប់ជាកីឡាករដែលលេងឲ្យក្លឹប Barcelona ជាអតីតក្លឹបរបស់ Messi។
Aubameyang ត្រូវបានសួរសំណួរជាច្រើនដោយ ESPN ហើយក្នុងចំណោមសំណួរទាំងនោះ មានសំណួរមួយដែលគាត់ត្រូវជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសពីររវាង Lionel Messi និង Cristiano Ronaldo។ ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះមិនស្ទាក់ស្ទើរក្នុងការជ្រើសរើសឡើយ ដោយយកខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Paris Saint-Germain ជាកីឡាករល្អជាង Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ Aubameyang មិនធ្លាប់បានលេងជាមួយ Lionel Messi រឺ Cristiano Ronaldo ឡើយ។ ការពិតត្រូវបានគេគិតថា ដោយសារតែពេលសួរសំណួរនោះ គាត់ជាកីឡាកររបស់ Barcelona ហើយអាចជាហេតុផលមួយដែលគាត់ជ្រើសរើសយកម្ចាស់ពាន Ballon d’Or 7 សម័យកាល Lionel Messi។
ទស្សនាវីដេអូរបស់ Aubameyang ខាងក្រោម៖
ប្រភព: Sportskeeda