បាល់ទាត់អន្តរជាតិ
Jurgen Klopp បានឲ្យក្លឹបហង្សក្រហម Liverpool ចុះហត្ថលេខាលើ Federico Valverde ប៉ុន្តែត្រូវបរាជ័យ

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានព្យាយាមធ្វើការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Federico Valverde នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ដែលតម្លៃស្នើររបស់ពួកគេមានទំហំទឹកប្រាក់រហូតដល់ 86.5 លានផោន។
ក្លឹបហង្សក្រហម Liverpool នៅតែសម្លឹងមើលការចុះហត្ថលេខាបន្ថែមលើខ្សែបម្រើថ្មីម្នាក់ទៀត ខណៈដែលកីឡាករជាច្រើនរបស់ពួកគេមានបញ្ហារបួសដូចជា Thiago Alcantara, Jordan Henderson, Naby Keita, Fabio Carvalho, Curtis Jones, និង Alex Oxlade-Chamberlain។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ទឹកដី Anfield ជាច្រើនលើកច្រើនសារនាពេលកន្លងមក ហើយត្រូវបានគេអះអាងថា លោក Jurgen Klopp ពិតជាស្រឡាញ់នូវទម្រង់លេង និងចង់បានខ្សែបម្រើរបស់ក្លឹប Real Madrid រូបនេះខ្លាំងណាស់។
ទោះជាយ៉ាងណារបាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid ពិតជាមិនបានចាប់អារម្មណ៍ក្នុងការពិភាក្សាណាមួយអំពីការលក់ Federico Valverde នោះឡើយ។ ខ្សែបម្រើរូបនេះ គឺជាអនាគតដ៏វែងឆ្ងាយរបស់ក្លឹប ខណៈដែលបច្ចុប្បន្នគាត់នៅមានកុងត្រារហូតដល់ឆ្នាំ 2027 ជាមួយ Real Madrid។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ