បាល់ទាត់អន្តរជាតិ
Cristian Romero ប្រាប់ឈ្មោះខ្សែការពារពីររូបដែលគាត់គិតថាល្អបំផុតនៅ Premier League
ខ្សែការពារកណ្តាលរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Cristian Romero បានប្រាប់ឈ្មោះខ្សែការពារពីររូបមាន Virgil van Dijk របស់ Liverpool និងកីឡាករ Lisandro Martinez របស់ Manchester United ដោយលើកឡើងថា គេជាខ្សែការពារល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports (តាមរយៈ Mundo Albiceleste) ខ្សែការពារ Romero បាននិយាយថា៖ “បច្ចុប្បន្ននេះខ្សែការពារល្អបំផុតសម្រាប់ខ្ញុំតែងតែជា Virgil van Dijk ជានិច្ច ហើយម្នាក់ទៀតគឺ Lisandro Martinez របស់ក្លឹបបិសាចក្រហម Manchester United។ ពួកគេគឺល្អបំផុតនៅ Premier League”។
យ៉ាងណាវាមិនគួរឲ្យភ្ញាក់ផ្អើលឡើយដែល Cristian Romero បានជ្រើសរើស Lisandro Martinez ជាខ្សែការពារឆ្នើម ព្រោះពួកគេជាដៃគូលេងនៅតំបន់ការពារកណ្ដាលជាមួយគ្នា នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ អ្នកទាំងពីរគឺជាផ្នែកមួយនៃការនាំក្រុមជម្រើសជាតិរបស់ខ្លួនឲ្យឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំមុន និងពាន Finalissima កាលពីរដូវក្តៅកន្លងទៅនៅកីឡដ្ឋាន Wembley។
ជាមួយគ្នានេះដែរ ប្រសិនបើគ្មានបញ្ហារបួសណាមួយកើតឡើងទេនោះ Lisandro Martinez និង Cristian Romero នឹងត្រូវធ្វើដំណើរជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនជាថ្មីម្ដងទៀត សម្រាប់ការប្រកួត FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមសំណើរ 70 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG