Connect with us

បាល់ទាត់អន្តរជាតិ

Messi ស៊ុត​មួយ​គ្រាប់ ជួយ​ឲ្យ PSG ឈ្នះ Olympique Lyon 1-0 (មានវីដេអូ)

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi នៅ​តែ​ជា​តួ​អង្គ​ដ៏​សំខាន់​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain ដោយ​បាន​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​ក្នុង​ជំនួប​ជាមួយ​ក្លឹប Olympique Lyon ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​របស់​បារាំង Ligue 1 កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

ជ័យ​ជម្នះ 1-0 របស់​ក្លឹប Paris Saint-Germain នេះ​ដែរ បាន​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ឈរ​នៅ​កំពូល​តារាង​ដដែល ដោយ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Marseille មួយ​ពិន្ទុ។ ដូចគ្នា​នេះ​ដែរ​ក្លឹប PSG មិន​ទាន់​ស្គាល់​រជាតិ​ចាញ់​ឡើយ ចាប់​តាំង​ពីរ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នេះ ដោយ​ឆ្លង​កាត់ 8 ប្រកួត។

យ៉ាង​ណា​មិញ​រដូវកាល​ថ្មី​នេះ តារា​ឆ្នើម Lionel Messi ហាក់​ដូច​ជា​មាន​ហុងស៊ុយ​ជាង​រដូវ​កាល​មុន ដោយ​គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន​សរុប 10 ប្រកួត ហើយ​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​បាន 7 ដង។

ទស្សនាវីដេអូ​ហាយឡាយ​ការ​ប្រកួត​រវាង Olympique Lyon និង PSG ខាង​ក្រោម៖

ដោយ: ក្រុមការងារ X-Sports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២