បាល់ទាត់អន្តរជាតិ
Rodri ចាត់ទុកថា Tottenham Hotspur ជាគូប្រជែងដណ្តើមពាន Premier League នៅរដូវកាលនេះ

ខ្សែបម្រើកណ្ដាល Rodri របស់ក្លឹបមេឃខៀវ Manchester City ចាត់ទុកក្លឹបមាន់ខ្នាយមាស Tottenham Hotspur ជាគូប្រជែងដណ្តើមពាន Premier League របស់ខ្លួននៅរដូវកាលនេះ ដោយសារការវិវត្តន៍របស់ពួកគេក្រោមការដឹកនាំរបស់លោក Antonio Conte ហាក់ដូចជាប្លែកខ្លាំងជាងកាលពីរដូវកាលមុន។
យ៉ាងណាមិញ Antonio Conte ធ្លាប់បានដឹកនាំក្លឹបតោខៀវ Chelsea ឲ្យឈ្នះពាន Premier League ម្ដងហើយកាលពីរដូវកាលឆ្នាំ 2016/2017 ដែលជារដូវកាលដំបូងរបស់គាត់ក្នុងអាជីពជាគ្រូបង្វឹកនៅក្នុងបាល់ទាត់នៃប្រទេសអង់គ្លេស។
មួយឆ្នាំបន្ទាប់ Antonio Conte បានចាកចេញពីក្លឹបតោខៀវ ហើយបានទៅដឹកនាំនៅ Inter Milan និងបានឈ្នះពាន Serie A នៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ កាលពីរដូវកាលមុនគាត់ក៏បានមកដឹកនាំ Tottenham Hotspur ឲ្យមានកៅអីលេង UEFA Champions League ទៀតផង ក្នុងការកាន់តំណែងត្រឹមតែ 11 ខែប៉ុណ្ណោះ។
បច្ចុប្បន្ននេះ Tottenham Hotspur គឺជាក្រុមមួយក្នុងចំណោមពីរក្រុមដែលមិនទាន់ចាញ់ក្នុងការប្រកួតនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ដោយឆ្លងកាត់ 7 ប្រកួតនៅដើមរដូវកាលនេះ ខណៈដែលក្លឹបមួយទៀតដែលមិនទាន់ចាញ់ដូចគ្នាគឺ Manchester City។ មាន់ខ្នាយមាស Tottenham Hotspur មានកំណត់ត្រាដូចគ្នានឹង Manchester City (ឈ្នះ 5, ស្មើ 2) ហើយចាញ់តែមួយពិន្ទុប៉ុណ្ណោះ តាមពីក្រោយ Arsenal ដែលជាក្រុមកំពុងឡើងជើងខ្លាំង។
ដូចគ្នានេះដែរ Rodri បានប្រាប់ Gazzetta dello Sport ថា៖ “Tottenham Hotspur បានក្លាយជាក្រុមដ៏អស្ចារ្យមួយ ហើយពួកគេមានគ្រូបង្វឹកដែលមានគំនិតច្បាស់លាស់ និងដឹងពីរបៀបដឹកនាំពួកគេយ៉ាងល្អឥតខ្ចោះ។ ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ហើយពួកគេធ្វើវាដោយភាពជាក់លាក់បំផុត។ ខ្ញុំមើលឃើញថា Tottenham Hotspur ជាបេក្ខភាពឈ្នះពាន”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi