បាល់ទាត់អន្តរជាតិ
Erik ten Hag លើកឡើងថា កីឡាកររបស់គាត់ខ្វះជំនឿចិត្ត ក្នុងការប្រកួត Manchester Derby កាលពីម្សិលមិញ

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហមលោក Erik ten Hag បានសារភាពថា កីឡាករដែលជាកូនក្រុមរបស់គាត់គ្មានជំនឿចិត្តនៅក្នុងការប្រកួត ពេលតទល់ជាមួយក្រុមម្ចាស់ផ្ទះ Manchester City កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
យ៉ាងណាមិញក្រុមរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Manchester United ត្រូវបានចាញ់យ៉ាងអាម៉ាស់ជាមួយនឹងលទ្ធផល 6 ទល់នឹង 3 ខណៈដែលកីឡាករ Phil Foden និង Erling Haaland របស់ក្លឹប Manchester City រកបាន Hat-Trick ដូចគ្នា។
នៅពេលត្រូវបានគេសួរថា តើមានអ្វីដែលមិនប្រក្រតីនៅថ្ងៃប្រកួតនោះ? លោក Erik ten Hag បានថ្លែងប្រាប់ទូរទស្សន៍ Sky Sports ថា ក្រុមរបស់គាត់ខ្វះការជឿជាក់ ហើយមិនមានភាពក្លាហានក្នុងការគ្រប់គ្រងបាល់ទៅលើគូប្រកួត។ ពួកគេ (Manchester City ) ដឹងថា គេធ្វើបានល្អជាង Arsenal និង Liverpool។ ប្រសិនបើយើងមិនព្យាយាមដណ្ដើមបាល់ ដើម្បីវាយបកប្រយុទ្ធដោយប្រសិទ្ធិភាពបានទេនោះ យើងប្រាកដជាយ៉ាប់ជាមួយក្រុមដូចជា Manchester City មិនខាន។
ប្រភព: 90 Min