បាល់ទាត់អន្តរជាតិ
Chelsea និង Liverpool ដាក់គោលដៅចង់បាន Declan Rice

ប្រធានក្រុមរបស់ក្លឹបញញួរធំ West Ham United គឺខ្សែបម្រើ Declan Rice កំពុងឈរលើគោលដៅនៃការចង់បានពីក្លឹបតោខៀវ Chelsea និងក្លឹបហង្សក្រហម Liverpool ដែលក្លឹបទាំងពីរនេះនឹងដំណើរការផ្ទេរ ក៏ដូចជាការដេញថ្លៃនៅខែមករា ឆ្នាំ2023។
យ៉ាងណាមិញកីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្ទេរចេញពីក្លឹបញញួរធំជាយូរមកហើយ និងមានក្លឹបជាច្រើនចង់បានគាត់។ Chelsea ជាក្លឹបដែលមានទំនាក់ទំនងខ្លាំងបំផុតជាមួយ Declan Rice ក្នុងរយៈពេល 12 ទៅ 18 ខែកន្លងមកនេះ។
របាយការណ៍កាលពីខែមិថុនាកន្លងទៅ បានបង្ហាញថា ប្រធានក្លឹបលោក Todd Boehly បាននិយាយជាមួយក្លឹប West Ham អំពី Declan Rice និងតម្លៃផ្ទេរសម្រាប់ខ្សែបម្រើរូបនេះ។ ទោះជាយ៉ាងណា West Ham បានឆ្លើយតបយ៉ាងខ្លីថា កីឡាករវ័យ 23 ឆ្នាំរូបនេះមិនមែនសម្រាប់លក់ឡើយ។
ដូចគ្នានេះដែរ ក្លឹបហង្សក្រហម Liverpool គឺជាក្លឹបដែលកំពុងមានវិបត្តិកីឡាកររបួសជាច្រើន បូករួមទាំងទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង។ គ្រូបង្វឹកលោក Jurgen Klopp ដឹងច្បាស់ថា ក្លឹបរបស់លោកខ្សោយនៅតំបន់បម្រើ និងព្យាយាមនាំយកខ្សែបម្រើម្នាក់ រឺពីរនាក់ដែលមានគុណភាពល្អជាចាំបាច់ ហើយ Declean Rice គឺបេក្ខភាពដ៏សាកសមបំផុត។
លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្លឹបញញួរធំ ធ្លាប់បាននិយាយថា តម្លៃរបស់ Declan Rice នឹងលើសពី 120 លានផោន ប៉ុន្តែក្លឹបមិនមានចេតនាអនុញ្ញាតឲ្យគាត់ចាកចេញទៅក្លឹបផ្សេងទេ។ យ៉ាងណា West Ham មិនមែនជាក្លឹបនៅក្នុងក្ដីស្រមៃនៃការលើកពានឡើយ ដូច្នេះខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ អាចនឹងពិចារណាចាកចេញទៅក្លឹបធំៗដែលចង់បានរូបគាត់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi