បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នា Pep Guardiola លើកឡើងថា Liverpool នៅតែជាក្រុមខ្លាំងដែលអាចរារាំងដល់ការលើកពានរបស់ Manchester City

មុនពេលនៃការប្រកួតដ៏ធំរវាងក្រុមខ្លាំងទាំងពីរនៅអង់គ្លេស ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលធ្វើឡើងនៅកីឡដ្ឋាន Anfield លោក Pep Guardiola ជឿជាក់ថា Liverpool នៅតែជាគូប្រជែងដ៏ធំបំផុតរបស់ក្លឹប Manchester City ក្នុងការប្រជែងពានរង្វាន់ Premier League។
យ៉ាងណាមិញក្រុមរបស់លោក Jurgen Klopp កំពុងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ 2022-23 ដ៏លំបាកដោយពួកគេឈ្នះតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីកសរុបចំនួន 8 ប្រកួត ហើយបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី 10 ក្នុងតារាង Premier League ដោយចាញ់ក្លឹប Manchester City រហូតដល់ 12 ពិន្ទុ។
បួនរដូវកាលចុងក្រោយគេឃើញថា Manchester City និង Liverpool គឺជាគូប្រជែងគ្នាដ៏ស្វិតស្វាញក្នុងការដណ្ដើមពាន Premier League ខណៈដែលការប្រជែងទាំងបួនរដូវកាលនោះ ក្លឹបហង្សក្រហមបានគ្រងតំណែងជើងឯកតែម្ដងប៉ុណ្ណោះក្នុងឆ្នាំ 2019-2020។
ទោះបីជាពេលនេះក្រុមរបស់លោក Jurgen Klopp មានសមត្ថភាពមិនដល់ក្លឹប Manchester City ក៏ដោយ ប៉ុន្តែលោក Pep Guardiola ជឿជាក់ថា លេខរៀងបច្ចុប្បន្នរបស់ Liverpool គឺមិនសំខាន់ទេ ហើយគាត់មានអារម្មណ៍ថា ហង្សក្រហមតែងតែជាក្រុមខ្លាំង និងជាគូប្រជែងដ៏ធំបំផុតរបស់ក្រុមលោក សម្រាប់ពានលីគកំពូលនៃប្រទេសអង់គ្លេស។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi