បាល់ទាត់អន្តរជាតិ
Marko Arnautovic សុខចិត្តបោះបង់ការផ្ទេរទៅចូលរួមជាមួយ Manchester United និងបន្តរួមរស់ជាមួយ Bologna FC

ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Marko Arnautovic បានអះអាងថា កីឡាកររបស់គាត់បានច្រានចោលការផ្ទេរទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United កាលពីប៉ុន្មានខែមុន ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅនេះ។
ដូចគ្នានេះដែរអតីតខ្សែប្រយុទ្ធរបស់ក្លឹប West Ham United រូបនេះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករថ្មីៗនេះ ហើយមិនយូរប៉ុន្មានក្លឹបបិសាចក្រហមត្រូវបានគេរាយការណ៍ថា បានដកខ្លួនចេញពីការចង់បាន Marko Arnautovic និងជំនួសមកវិញដោយបានចុះហត្ថលេខាលើ Antony របស់ក្លឹប AFC Ajax។
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងរបស់កីឡាករសញ្ជាតិអូទ្រីសលោក Tiziano Pasquali បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលនោះ ដោយបានអះអាងថា ក្រុមរបស់លោក Erik Ten Hag និង Juventus បានចាប់អារម្មណ៍លើ Arnautovic ដូចគ្នា ហើយវាគឺជាការសម្រេចចិត្តរបស់កីឡាករដែលគាត់សុខចិត្តនៅ Bologna បន្តទៀត។
យ៉ាងណាមិញ នៅរដូវកាលនេះ Marko Arnautovic មានទម្រង់លេងល្អគួរសម ដោយគាត់រកបានគ្រាប់បាល់ 6 គ្រាប់ ក្នុងការបង្ហាញខ្លួន 9 ប្រកួតនៅ Serie A របស់អ៊ីតាលី។ កីឡាកររូបនេះគឺជាខ្សែប្រយុទ្ធសំខាន់មិនអាចខ្វះបានរបស់ Bologna FC និងតែងតែជាជម្រើសដំបូងរបស់ក្រុម ក្រោមការដឹកនាំរបស់លោក Thiago Motta ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi