បាល់ទាត់អន្តរជាតិ
របួសរបស់ Varane នឹងមិនរំខាន់ដល់ការប្រកួត World Cup ឡើយ

ខ្សែការពារ Raphael Varane ត្រូវបានគេរាយការណ៍ថា នៅតែអាចបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា ទោះបីជាគាត់ទើបនឹងមានរបួសអំឡុងពេលប្រកួត Premier League របស់ក្លឹបបិសាចក្រហម Manchester United ជាមួយតោខៀវ Chelsea កាលពីម្សិលមិញនេះក៏ដោយ។
ខ្សែការពារកណ្តាលរូបនេះបានស្រក់ទឹកភ្នែកនៅពេលដែលគាត់បានប្ដូរចេញនៅនាទីទី 60 និងចាកចេញពីទីលានប្រកួតនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងការឈឺចាប់ដោយសាររបួស ដែលអាចជារបួសកជើង រឺជង្គង់ដោយសារការដួល។
ទោះបីជាយ៉ាងណាក៏ដោយគេជឿថា បញ្ហានេះទាក់ទងនឹងសរសៃពួររបស់ Varane ហើយកីឡាកររូបនេះស្រក់ទឹកភ្នែកដោយសារអារម្មណ៍ភ័យខ្លាច ដោយបារម្ភពីការអាក់ខានប្រកួតជាមួយក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍ World Cup នាពេលឆាប់ៗខាងមុខនេះ។
យ៉ាងណា បើតាមអ្នកកាសែត Damien Dubras បានឲ្យដឹងថា របួសនេះគឺមិនសូវធ្ងន់ធ្ងរដូចជាការភ័យខ្លាចរបស់ Raphael Varane ឡើយ។ Dubras បានអះអាងទៀតថា ខ្សែការពាររូបនេះមានបញ្ហានៅតំបន់ខាងក្រោយភ្លៅ ប៉ុន្តែគាត់នៅតែអាចជាពីរបួស ហើយចូលរួមជាមួយក្រុមជ្រើសជាតិបារាំងរបស់គាត់នៅក្នុងការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega