បាល់ទាត់អន្តរជាតិ
Jordan Davies ប្រាប់ថា Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាព

អ្នកគាំទ្រជាច្រើនរបស់ក្លឹប Wrexham AFC បានចាត់ទុកខ្សែបម្រើ Jordan Davies ដូចជាតារាឆ្នើម Lionel Messi ដែរ ដោយសារកីឡាករវ័យ 24 ឆ្នាំរូបនេះ លេងបាល់ដោយប្រើជើងឆ្វេង និងចូលចិត្តស៊ុតបញ្ចូលទីជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យ។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រមិនធ្លាប់ដឹងនោះគឺ កីឡាកររូបនេះបានចាត់ទុក Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាព។ ខ្សែបម្រើរូបនេះធ្លាប់បានចំណាយពេលបីឆ្នាំនៅ Brighton ហើយបានត្រឡប់មកក្លឹបចាស់ Wrexham ដែលជាក្លឹបរបស់ខ្លួនកាលពីក្មេង។
ដោយឡែកថ្មីៗនេះ Jordan Davies ត្រូវបានគេសួរសំណួរទាក់ទងនឹងកីឡាករដែលគាត់ពេញចិត្ត ហើយពេលនោះគាត់បានឆ្លើយតបថា៖ “Cristiano Ronaldo គឺជា idol របស់ខ្ញុំ, ខ្ញុំជាអ្នកគាំទ្រក្លឹប Manchester United តាំងពីខ្ញុំនៅក្មេង។ ប៉ុន្តែតាមការមើលបាល់ទាត់ឥឡូវនេះ ខ្ញុំត្រូវតែនិយាយថា ប្រហែលជាខ្ញុំនឹងជ្រើសយក Lionel Messi”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ