បាល់ទាត់អន្តរជាតិ
អតីតវីរបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal ជឿជាក់ថា Jurgen Klopp នឹងចាកចេញពី Liverpool

វីរបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Paul Merson បានលើកឡើងថា គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp អាចនឹងកំពុងពិចារណាចាកចេញពីកីឡដ្ឋាន Anfield ស្របពេលដែលមានការចាប់ផ្តើមរដូវកាលថ្មីនេះ ជាមួយនឹងលទ្ធផលមិនសូវគាប់ប្រសើរ។
យ៉ាងណាមិញលោក Paul Merson បាននិយាយបែបនេះ នៅមុនការប្រកួត UEFA Champions League របស់ Liverpool ជាមួយ Napoli កាលពីរំលងអាធ្រាតកន្លងទៅ។ ដូចគ្នានេះដែរ បច្ចុប្បន្នក្លឹបហង្សក្រហម Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ 9 នៃតារាង Premier League ដោយដាច់រហូតដល់ 15 ពិន្ទុ ពីក្រុមកំពូលតារាង Arsenal។
លើសពីនេះទៅទៀត ក្លឹបហង្សក្រហមបានចាញ់ការប្រកួត Premier League ពីរលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Nottingham Forest និង Leeds United ថែមទៀតផង។ ទាំងនេះហើយ ធ្វើឲ្យលោក Paul Merson ជឿជាក់ថា Jurgen Klopp នឹងមិនបន្តនៅ Liverpool ឡើយ ប្រសិនបើក្រុមរបស់ខ្លួនបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 4 រឺចំណាត់ថ្នាក់ច្រើនជាងនេះ។
Merson បានប្រាប់ Sky Sports ថា៖ “Jurgen Klopp គឺជាគ្រូបង្វឹកជាន់ខ្ពស់ គាត់មិនធ្វើការងារជាមួយក្រុមដែលបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងលីគនោះទេ ព្រោះនោះបង្ហាញថា មិនមែនជាគ្រូបង្វឹកដែលជោគជ័យ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi