បាល់ទាត់អន្តរជាតិ
ប្រធាន LaLiga ប្រាប់ថា Lionel Messi គួរត្រឡប់ទៅអេស្ប៉ាញវិញ ល្អជាជាងនៅជាមួយ PSG

ប្រធាន LaLiga លោក Javier Tebas បាននិយាយកាលពីពេលថ្មីៗនេះថា វានឹងល្អប្រសើរសម្រាប់ Lionel Messi និង Barcelona ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះ អាចវិលត្រឡប់មករួមរស់ជាមួយអតីតក្លឹបចាស់របស់គាត់វិញ។
ដោយឡែកម្ចាស់ពាន Ballon d’Or 7 សម័យកាល Lionel Messi បានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលខែសីហា ឆ្នាំ 2021 ជាមួយនឹងស្ថានភាពដែលក្លឹបជួបវិបត្តផ្នែកហិរញ្ញវត្ថុ។ គិតមកទល់នឹងពេលនេះ វាមានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ។
បច្ចុប្បន្នលីគអេស្ប៉ាញមានកីឡាករដែលមានគុណភាពមួយចំនួនដូចជា Karim Benzema, Robert Lewandowski និង Vinicius Jr. ជាដើម។ ទោះជាយ៉ាងណាពួកគេមិនមាន Lionel Messi ដែលជាកីឡាករមានឥទ្ធិពលឡើយ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះប្រធាន La Liga លោក Javier Tebas មានប្រសាសន៍ថា៖ “លីគអេស្ប៉ាញមិនត្រឹមតែនឹក Messi ប៉ុណ្ណោះទេ ប៉ុន្តែបាល់ទាត់ក៏នឹកគេដូចគ្នាដែរ”។ Javier Tebas បានបន្ថែមទៀតថា គ្មាននរណាម្នាក់មើល Ligue 1 របស់ Paris Saint-Germain នោះឡើយ ហើយខ្សែប្រយុទ្ធ Lionel Messi ក៏មិនមានគេតាមដានច្រើន ដូចពេលដែលលេងនៅក្លឹប Barcelona ដែរ។’
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona