បាល់ទាត់អន្តរជាតិ
AC Milan ចង់លក់ Rafael Leao ទៅឲ្យ Man City និងតោខៀវ Chelsea ក្នុងតម្លៃ 120 លានអឺរ៉ូ

ក្លឹបមេឃខៀវ Manchester City និងក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់សំណើរមួយ នៅខែមករាខាងមុខនេះ សម្រាប់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Rafael Leao របស់ក្លឹប AC Milan។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានក្លាយទៅជាតារាឆ្នើមប្រចាំក្រុមរបស់ខ្លួន AC Milan ក្នុងរយៈពេល 18 ខែចុងក្រោយនេះ ហើយគាត់ត្រូវបានកំណត់ថា នឹងក្លាយជាខ្សែប្រយុទ្ធដែលទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗច្រើនបំផុតនៅទ្វីបអឺរ៉ុប ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាឆ្នាំក្រោយនេះ។
Rafael Leao បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាល 2021-22 របស់ Serie A បន្ទាប់ពីស៊ុតបញ្ចូលទីបាន 11 គ្រាប់ និង Assists 10 ដង សម្រាប់ក្លឹបម្ចាស់ជើងឯក AC Milan ហើយចាប់តាំងពីពេលនោះមក គាត់បានចាប់ផ្តើមជីវិតបាល់ទាត់កាន់តែត្រចះត្រចង់ រហូតដល់រដូវកាលថ្មីនេះរកបាន 6 គ្រាប់ និង Assist បាន 4 ដងក្នុង 17 ប្រកួតនៅ Serie A និង UEFA Champions League។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានចាត់ទុកថា ជាទ្រព្យសម្បត្តិដ៏សំខាន់នៅ San Siro នាពេលអនាគត ប៉ុន្តែក្រោយពេលមានការតាមចែចង់ពីក្លឹបធំៗជាច្រើនមក ត្រូវបានគេជឿថា ការបន្តអាជីពនៅអ៊ីតាលីរបស់គាត់ហាក់ដូចជាមិនមានភាពច្បាស់លាស់ឡើយ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់ Rafael Leao នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024។
ថ្មីៗនេះរបាយការណ៍ពី TuttoMercatoWeb បានអះអាងថា AC Milan នឹងអាចដោះលែងខ្សែប្រយុទ្ធរូបនេះឲ្យចាកចេញបាន ប្រសិនបើទទួលបានសំណើរនៃការដេញថ្លៃដ៏ធំរហូតដល់ 120 លានអឺរ៉ូ ពីក្លឹបអ្នកមាន Manchester City និងតោខៀវ Chelsea។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ