បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន និងប៉ូឡូញ ដឹកដៃគ្នាឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គ្រូបង្វឹកលោក Lionel Scaloni បានធ្វើដំណើរទៅកាន់វគ្គបន្ទាប់នៃការប្រកួត FIFA World Cup 2022 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិប៉ូឡូញកាលពីរំលងធ្រាតយប់មិញនេះ ជាមួយនឹងលទ្ធផល 2 ទល់នឹង 0។
យ៉ាងណាមិញអាហ្សង់ទីន បានក្លាយជាក្រុមដែលឈរនៅកំពូលតារាងនៃពូល C ដោយមាន 6 ពិន្ទុលើសក្រុមផ្សេងៗទៀត។ ទន្ទឹមនឹងនេះដែរ ថ្វីត្បិតតែប៉ូឡូញបានចាញ់ការប្រកួតជាមួយអាហ្សង់ទីន ហើយម៉ិកស៊ិកូបានយកឈ្នះអារ៉ាប៊ីសាអូឌីត 2-1 ក៏ដោយ ប៉ុន្តែប៉ូឡូញជាក្រុមលេខ 2 ដោយមានឱកាសទៅលេងនៅវគ្គ 16 ក្រុមចុងក្រោយ។ ថ្វីត្បិតតែប៉ូឡូញ និងម៉ិកស៊ិកូមាន 4 ពិន្ទុស្មើគ្នា និងមានគ្រាប់បាល់ចំណេញស្មើគ្នាក៏ដោយ ប៉ុន្តែម៉ិកស៊ិកូមានកាតលឿងរហូតដល់ 7 សន្លឹក ហើយប៉ូឡូញមានតែ 4 កាតលឿងប៉ុណ្ណោះ។ ដូច្នេះក្រុមដែលមានកាតលឿងតិចជាង ជាក្រុមដែលត្រូវបានផ្ដល់អាទិភាពមុន។
គ្រាប់បាល់ 2 គ្រាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺជាការស៊ុតបញ្ចូលទីដោយ Alexis Mac Allister នៅនាទីទី 46 និង Julian Alvarez នៅនាទីទី 67។ សម្រាប់វគ្គ 16 ក្រុមចុងក្រោយ អាហ្សង់ទីន នឹងត្រូវជួបជាមួយអូស្ត្រាលី ហើយប៉ូឡូញ នឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកបារាំង។
អត្ថបទដោយ: ជូលី
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ