បាល់ទាត់អន្តរជាតិ
ចុងភៅល្បីឈ្មោះ Salt Bae ត្រូវបានហាមឃាត់មិនឲ្យចូលរួមព្រឹត្តិការណ៍ Open Cup នៅសហរដ្ឋអាមេរិច
បន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីន មេចុងភៅដ៏ល្បីឈ្មោះលំដាប់ពិភពលោកជនជាតិទួរគី ដែលត្រូវបានគេស្គាល់ថា Salt Bae ត្រូវបានហាមឃាតពីការប្រកួតបាល់ទាត់ដ៏ធំមួយនៅអាមេរិក US Open Cup។
ចុងភៅរូបនេះត្រូវបានគេមើលឃើញថា ធ្វើឲ្យរំខានដល់ Lionel Messi ក្នុងអំឡុងពេលដែលតារាឆ្នើមអាហ្សង់ទីនកំពុងអបអរជាមួយនឹងការឈ្នះពាន FIFA World Cup ដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្លួន។ ខ្សែវីដេអូដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញពីការប្រើកាយវិការមិនសមរម្យរបស់ចុងភៅ Salt Bae ដែលខុសទៅនឹងច្បាប់របស់ FIFA ដោយគាត់បានធ្វើដំណើរចុះទៅកាន់ទីលាន បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានជ័យជំនះ។
លើសពីនេះទៅទៀត Salt Bae បានកាន់ពាន World Cup និងថតរូបថើបពានទៀតផង។ ជាធម្មតា អ្នកដែលអាចទទួលបានកិត្តិយសបែបនេះ គឺសម្រាប់តែកីឡាករ និងបុគ្គលិកដែលបានខិតខំប្រឹងប្រែង ដើម្បីឈ្នះពាននេះតែប៉ុណ្ណោះ។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS