បាល់ទាត់អន្តរជាតិ
Manchester City កំពុងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើ Ansu Fati
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងបេក្ខភាពដែលនាំមុខក្លឹប Juventus ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Ansu Fati របស់ Barcelona។
ថ្វីត្បិតតែកីឡាករវ័យ 20 ឆ្នាំរូបនេះ គឺជាគ្រាប់ពេជ្រដែលប្រសូត្រចេញពីយុវជន La Masia ពិតមែន ប៉ុន្តែគាត់បានប្រជែងតំណែងក្នុងជម្រើស 11 នាក់ដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez យ៉ាងលំបាក។ គិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនជាកីឡាករក្នុងជម្រើសដំបូងត្រឹមតែ 6 ដងប៉ុណ្ណោះក្នុងចំណោម 21 ប្រកួតរបស់ក្លឹប។
ទោះបីជាធ្លាប់ជួបបញ្ហារបួស ក្នុងអំឡុងពេលគាត់ឡើងជើងខ្លាំងនៅ Camp Nou ក៏ដោយ Ansu Fati បានបង្ហាញខ្លួនសរុបចំនួន 79 ប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់ FC Barcelona ដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 9 ដង។ កីឡាករឆ្នើមរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីក្លឹបកំពូលៗមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ក្លឹប Manchester City និង Juventus កំពុងសង្កេតមើលពីស្ថានភាពជាក់ស្ដែង និងការរីកចម្រើនទៅមុខរបស់ Ansu Fati ហើយបានត្រៀមខ្លួន ដើម្បីចុះហត្ថលេខាលើគាត់នៅឆ្នាំ 2023។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះបានបន្ថែមថា Juventus មិនអាចប្រកួតប្រជែងជាមួយ Manchester City ខាងផ្នែកហិរញ្ញវត្ថុបានទេ ហើយក្រុមរបស់លោក Pep Guardiola នឹងទទួលបានជោគជ័យក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS