បាល់ទាត់អន្តរជាតិ
Atletico Madrid ចាប់អារម្មណ៍ចង់នាំយកអតីតយុវជនរបស់ខ្លួន Alejandro Garnacho មកអេស្ប៉ាញវិញ
ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Alejandro Garnacho ដែលធ្លាប់ជាយុវជននៃក្លឹបរបស់ខ្លួន។
Alejandro Garnacho ធ្លាប់បានចំណាយពេល 5 ឆ្នាំនៅក្នុងឈុតយុវជនរបស់ក្លឹប Atletico Madrid មុនពេលផ្លាស់ទៅ Old Trafford ក្នុងឆ្នាំ 2020 ដោយដំបូងឡើយគាត់បន្តអាជីពបាល់ទាត់ជាមួយនឹងឈុតយុវជនដដែលដូចនៅអេស្ប៉ាញដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការមកដល់របស់លោក Erik ten Hag កីឡាករវ័យ 18 ឆ្នាំរូបនេះ ត្រូវប្រូម៉ូតឡើងមកលេងជាមួយឈុតធំ និងចាប់ផ្ដើមបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតរបស់ Manchester United។ ខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ មានទម្រង់លេងដ៏លេចធ្លោរ និងត្រូវបានក្លឹបធំៗជាច្រើននៅជុំវិញពិភពលោក ចាប់អារម្មណ៍។
កីឡាករសញ្ជាតិអាហ្សង់ទីន Alejandro Garnacho នៅមានកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹប Atletico Madrid កំពុងតាមដាន និងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាអតីតកីឡាកររបស់ខ្លួនរូបនេះត្រឡប់មកវិញ ដែលពួកគេធ្លាប់បានលក់ក្នុងតម្លៃត្រឹមតែ 42 ម៉ឺនផោនប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo