បាល់ទាត់អន្តរជាតិ
Neymar ថា កីឡាករ 2 រូបនេះ ជាកីឡាករវ័យក្មេងដ៏ល្អបំផុត
តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) គឺកីឡាករ Neymar Jr បានបង្ហាញពីការសប្បាយចិត្តរបស់គាត់ចំពោះកីឡាករវ័យក្មេងដ៏អស្ចារ្យ និងមានទេពកោលសល្យខ្ពស់ 2 រូប នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ដែលទាំង 2 នាក់នោះគឺ Endrick និង Rodrygo។
យ៉ាងណាមិញទេពកោសល្យរបស់តារាឆ្នើមសញ្ជាតិប្រេស៊ីលទាំង 2 រូបនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកថា ពួកគេនឹងក្លាយជាតារារះនាពេលអនាគត។ ទន្ទឹមនឹងនេះដែរ ពួកគេថែមទាំងទទួលបានការកោតសរសើរពីកំពូលកីឡាករឆ្នើមៗមួយចំនួន ដែលក្នុងនោះរួមមានទាំង Neymar ផងដែរ។
ដោយឡែកបច្ចុប្បន្នទាំង Endrick និង Rodrygo សុទ្ធតែជាកីឡាកររបស់ក្លឹប Real Madrid ខណៈដែល Endrick នឹងចូលរួមជាផ្លូវការណ៍នៅឆ្នាំ 2024។ នៅពេលត្រូវបានគេសួរថា តើគាត់នឹងជ្រើសរើសនរណាជាតារាបាល់ទាត់វ័យក្មេងដែលលេចធ្លោរបំផុតក្នុងពិភពបាល់ទាត់។ ពេលនោះ Neymar បាននិយាយថា៖ “កីឡាករដែលធ្វើឲ្យខ្ញុំរំភើបជាងគេ? គឺ Endrick និង Rodrygo”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS