បាល់ទាត់អន្តរជាតិ
Thomas Muller ប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលដែល Sabitzer សម្រេចចិត្តផ្ទេរទៅ Manchester United
ខ្សែបម្រើប្រយុទ្ធ Thomas Muller របស់ក្លឹប Bayern Munich បាននិយាយថា គាត់ពិតជាភ្ញាក់ផ្អើលខ្លាំង នៅពេលដែលមិត្តរួមក្រុមរបស់គាត់គឺខ្សែបម្រើ Marcel Sabitzer បានចាកចេញពីក្លឹបម្ចាស់ជើងឯក Bundesliga សម្រេចចិត្តទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញខ្សែបម្រើ Thomas Muller ក៏បាននិយាយផងដែរថា Sabitzer មិនទាន់បញ្ចប់ រឺចាកចេញពី Bayern Munich នោះទេ ដោយអះអាងថា បុរសសញ្ជាតិអូទ្រីសរូបនេះ នឹងត្រឡប់មកកាន់ទឹកដីអាឡឺម៉ង់វិញ បន្ទាប់ពីភារកិច្ចនៃការខ្ចីជើងរបស់គាត់នៅ Old Trafford បញ្ចប់ទៅនៅចុងរដូវកាលនេះ។
កន្លងមក Marcel Sabitzer ពិតជាមានការលំបាកជាខ្លាំង ក្នុងការប្រជែងតំណែងលេងឲ្យបានទៀងទាត់នៅ Bayern Munich ហើយទាំងនេះគឺហេតុផលដ៏សំខាន់មួយដែលគាត់សុខចិត្តចាកចេញពីលីគកំពូលនៃប្រទេសអាឡឺម៉ង់ទៅចូលរួមជាមួយ Manchester United។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)