បាល់ទាត់អន្តរជាតិ
Manchester City ចង់ផ្ទេរខ្សែបម្រើ Mac Allister ដើម្បីមកជំនួសកន្លែងរបស់ Gundogan
ថ្មីៗនេះក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរមួយនៅចុងបញ្ចប់នៃរដូវកាលនេះ សម្រាប់ខ្សែបម្រើ Alexis Mac Allister ដែលជាកីឡាករកំពុងឡើងជើងខ្លាំង និងទើបតែឈ្នះពាន FIFA World Cup 2022 ជាមួយអាហ្សង់ទីនផងដែរ។
យ៉ាងណាមិញគ្រូបង្វឹកលោក Pep Guardiola កំពុងរៀបចំប្រព័ន្ធខ្សែបម្រើកណ្តាលឡើងវិញនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែល Ilkay Gundogan ក៏នឹងផុតកុងត្រានៅក្នុងឆ្នាំនេះផងដែរ។ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញដោយគ្មានតម្លៃខ្លួនពីទឹកដីអង់គ្លេស ទៅចូលរួមជាមួយក្លឹប Barcelona។
ទន្ទឹមនឹងនេះដែរ Bernardo Silva ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Etihad Stadium ដើម្បីទៅចូលរួមជាមួយក្លឹបនៅ LaLiga ផងដែរ។ តាមវេបសាយរបស់អេស្ប៉ាញ Fichajes បានឲ្យដឹងថា ខ្សែបម្រើ Alexis Mac Allister របស់ Brighton ត្រូវបានក្លឹប Manchester City មើលឃើញថា ជាបេក្ខភាពដ៏សាកសមបំផុត ដើម្បីជំនួសកន្លែងរបស់ Ilkay Gundogan រឺ Bernardo Silva។
ប្រភព: Livescore
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)