បាល់ទាត់អន្តរជាតិ
Juventus ចង់ចុះហត្ថលេខាលើ Mateo Kovacic នៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើ Mateo Kovacic នៅចុងបញ្ចប់នៃរដូវកាល 2022-2023 ដោយពួកគេចង់ប្រើប្រាស់ Denis Zakaria ក្នុងកិច្ចព្រមព្រៀងផ្ទេរមួយនេះ។ យ៉ាងណាមិញ Zakaria បានចូលរួមជាមួយ Juventus ដោយផ្ទេរពី Borussia Monchengladbach ក្នុងខែមករាឆ្នាំ 2022 តែត្រូវបានដាក់ឲ្យខ្ចីជើងទៅ Chelsea រយៈពេលមួយរដូវកាល កាលពីរដូវក្តៅឆ្នាំមុន។
កីឡាករសញ្ជាតិស្វីស Denis Zakaria បានបង្ហាញខ្លួនតែ 6 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបតោខៀវនៅរដូវកាលនេះ ប៉ុន្តែគាត់ត្រូវតែបង្ខំចិត្តបន្តនៅ Stamford Bridge រដូវកាលចប់ភារកិច្ចខ្ចីជើង។ ទោះបីជាយ៉ាងណាក៏ដោយ តោខៀវ Chelsea នឹងមានជម្រើសក្នុងការទិញផ្ដាច់កុងត្រារបស់ Zakaria ផងដែរ។
យោងតាមការចុះផ្សាយរបស់ Calciomercato បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងសម្លឹងមើលកិច្ចព្រមព្រៀងដោះដូរថែមលុយជាមួយក្លឹបតោខៀវ Chelsea ដើម្បីនាំយកខ្សែបម្រើឆ្នើម Mateo Kovacic មកកាន់ទឹកដីនៃប្រទេសអ៊ីតាលីវិញ ស្របពេលដែលក្លឹបរបស់ពួកគេកំពុងមានវិបត្តិខ្សែបម្រើជាខ្លាំង ដោយ Paul Pogba តែងតែរបួសជាញឹកញាប់ទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo